CamNews

សម្រស់ 

ពិតជាអស្ចារ្យ! បុរសៗ ដែលចង់បានស្បែកស្អាតស្រស់ថ្លា អាចអនុវត្ដវិធីងាយៗទាំងនេះបាន!!

កាលពីអតីតកាល  ទស្សនៈទូទៅនៃបុរស និងស្រ្ដីបានបង្ហាញថា ការតុបតែងកាយគឺជាសិទ្ធិផ្ដាច់មុខរបស់ស្រ្ដី ហើយថា បុរសមិនមានចំណង់ ឬក្ដីប្រាថ្នាដើម្បីចាប់អារម្មណ៍ទៅលើសម្រស់ផ្ទាល់ខ្លួន និងការថែរក្សាស្បែកឱ្យបានល្អនោះឡើយ។  ប៉ុន្ដែអាកប្បកិរិយាបែបនេះ បានផ្លាស់ប្ដូរជាលំដាប់ពីមួយជំនាន់ទៅមួយចំនាន់ ហើយបច្ចុប្បន្នបុរសភាគច្រើន បានចាប់អារម្មណ៍ក្នុងការថែរក្សាសម្ផស្សរបស់ពួកគេដូចស្រ្ដីដែរ។ វិធីថែសម្រស់បែបធម្មជាតិដូចខាងក្រោម អាចជួយបុរសឱ្យមានសម្រស់ស្រស់សង្ហា និងមានអារម្មណ៍ស្រស់ស្រាយ។

 

ផលិតផលបែបធម្មជាតិធ្វើដោយដៃ សម្រាប់ថែរក្សាស្បែក​ និងផ្ទៃមុខរបស់បុរស

- ប៉ាតពាសទឹកឃ្មុំនៅលើស្បែក ក្រោយពេលកោរពុកមាត់ដើម្បីឱ្យធូរស្រាលភាពក្រហាយ ហើយត្រូវលាងជម្រះវិញដោយទឹកក្ដៅឧណ្ហៗក្រោយរយៈពេល ១០ ទៅ ១៥នាទី។

- ក្រោយពេលដាក់ Oatmeal ទៅក្នុងម៉ាស៊ីនក្រឡុកហើយ សូមដាក់បន្ថែមទឹកដើម្បីបង្កើតបានជាល្បាយខាប់ ហើយលាបទៅលើផ្ទៃមុខរបស់អ្នកឱ្យបានម្ដងក្នុងមួយសប្ដាហ៍ ដើម្បីឱ្យមុខមានភាពរលោង ដោយកាត់បន្ថយកោសិកាស្បែកខូច និងលាងសម្អាតរន្ធញើស។

- ដើម្បីបិទរន្ធញើសឱ្យរួមតូច និងធ្វើឱ្យស្បែកទន់រលោង សូមវាយស៊ុតយកចំណែកសចំនួនពីរគ្រាប់ លាយជាមួយទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេ និងលាបលើផ្ទៃមុខឱ្យដូចជាម៉ាស់។ លាងជម្រះដោយទឹកក្ដៅឧណ្ហៗ ក្រោយម៉ាស់លាបលើផ្ទៃមុខស្ងួត។

- ដើម្បីកាត់បន្ថយក្លិនខ្លួន សូមបន្ថែមទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម(Apple cider vinegar) ទៅក្នុងអាងងូតទឹក។

- ដើម្បីការពារប្រេះបបូរមាត់ និងធ្វើឱ្យបបូរមាត់ទន់រលោង សូមលាបវាដោយប័រ Shea ឱ្យបានរាល់ថ្ងៃ។

- ដើម្បីព្យាបាលស្បែកស្ងួតនៅលើរាងកាយ សូមកិនសាច់ផ្លែប័រឱ្យម៉ត់ ហើយលាបទៅលើកន្លែង ដែលស្ងួតឱ្យបានរយៈពេល ១៥នាទី ហើយលាងជម្រះជាមួយនឹងទឹកក្ដៅឧណ្ហៗ។

- ដើម្បីរក្សាជើងកុំឱ្យមានញើស និងក្លិនមិនល្អ សូមរោយម្សៅ Baking soda ទៅលើវា មុនពេលពាក់ស្រោមជើង ឬស្បែកជើង។

- លាបលនប្រេងអូលាវទៅលើដៃរបស់អ្នក មុនពេលពាក់ស្រោមដៃធ្វើការ ដើម្បីការពារស្បែកក្រិន។ ម្យ៉ាងទៀតវាក៏ជារឿងចាំបាច់ផងដែរសម្រាប់បុរសក្នុងការចងចាំថា កាំរស្មីព្រះអាទិត្យក៏ធ្វើឱ្យខូចស្បែករបស់អ្នកផងដែរ។ អញ្ចឹងវិធីដ៏ល្អដើម្បីថែរក្សាស្បែករបស់អ្នក គឺអ្នកគួរលាបក្រែមការពារពន្លឺព្រះអាទិត្យ។ វិធីនេះនឹងពន្យឺតដំណើរការវិវឌ្ឍន៍ទៅរកភាពចាស់របស់ស្បែក៕


អត្ថបទ៖ សារ៉ាត


Tags: men skincare health