CamNews

ព័ត៌មានបច្ចេកវិទ្យា 

យានអវកាសហោះក្បែរព្រះអាទិត្យបំផុត នឹងត្រូវបាញ់បង្ហោះក្នុងឆ្នាំ ២០១៨

NASA បានឱ្យដឹងថា ពួកគេកំពុងតែផលិតបង្ហើយនូវយានអវកាស Solar Probe Plus (SPP) 
ដើម្បីបាញ់បង្ហោះឡើងទៅកាន់អវកាស នៅរដូវក្ដៅឆ្នាំ ២០១៨ ក្នុងគោលដៅ សិក្សាស្រាវជ្រាវ
ទៅលើព្រះអាទិត្យ។

SPP គឺជាយានអវកាសមួយដែលនឹងហោះទៅក្បែរព្រះអាទិត្យបំផុតដែលមិនធ្លាប់មានពីមុន
មក។ SPP នឹងធ្វើដំណើរលើគន្លងគោចរដែលមានចម្ងាយពីព្រះអាទិត្យប្រហែល ៦លានគីឡូ
ម៉ែត្រ នៅក្នុងសីតុណ្ហភាព ១៤០០អង្សាសេ។

Solar Probe Plus (SPP) នឹងក្លាយជា​យានអវកាស​ដែលហោះហើរក្នុងល្បឿនលឿនបំផុត
មិនធ្លាប់មានពីមុនមក

SPP កំពុងតែត្រូវបានអភិវឌ្ឍ នៅឯបន្ទប់ពិសោធ Johns Hopkins Applied Physics Laboratory
របស់ NASA ដែលមានទីតាំងនៅ Maryland អាមេរិក។ បច្ចុប្បន្ន យានអវកាសនេះ កំពុងស្ថិត
ក្នុងដំណាក់កាលរៀបនឹងដំឡើង និងត្រៀមសាកល្បង ដើម្បីបាញ់បង្ហោះទៅក្នុងអវកាសនាឆ្នាំ
២០១៨ ខាងមុខ។ Andy Driesman ប្រធានគម្រោងយានអវកាស SPP ឱ្យដឹងថា ៖ “ការសម្រេច
បានដំណាក់កាលនេះ គឺមានន័យសំខាន់សម្រាប់យើងខ្ញុំ។ យានអវកាសនេះ នឹងនាំមកនូវទិន្ន
ន័យ ជាច្រើនដែលអ្នកវិទ្យាសាស្ដ្រចង់បានបំផុតក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមកនេះ។”។

យានអវកាស Solar Probe Plus នឹងនាំទៅជាមួយនូវឧបករណ៍សំខាន់ចំនួនបួន ដើម្បីសិក្សាទៅ
លើម៉ាញេទិច ខ្យល់ព្រះអាទិត្យ និងថាមពលនៅជុំវិញព្រះអាទិត្យ។ ទិន្នន័យដែលនឹងប្រមូលបាន
នឹងជួយ NASA យល់កាន់តែច្បាស់អំពីអាកាសធាតុនៅក្នុងអវកាស។

ប្រភពព័ត៌មានឱ្យដឹងដែរថា យានអវកាស SPP នឹងត្រូវបំពេញបេសកកម្មនៅក្នុងសីតុណ្ហភាព
១៤០០អង្សាសេ ដូច្នេះហើយ ទើបវាត្រូវបានបំពាក់ស្រទាប់ការពារកំដៅដល់ទៅបីជាន់។ យាន
អវកាសនេះ នៅពេលហោះលើគន្លងគោចររបស់ព្រះអាទិត្យ វានឹងមានល្បឿន ២០០គីឡូម៉ែត្រ/
វិនាទី ពោលគឺ ៧២០.០០០គីឡូម៉ែត្រ/ម៉ោង។ SPP គឺជាយានដែលនឹងហោះហើរក្នុងល្បឿន
លឿនបំផុតដែលមិនធ្លាប់មានពីមុនមក។

ប្រែសម្រួល ៖ បុត្រា


Tags: យានអវកាស ព្រះអាទិត្យ​ Solar Probe Plus