កម្មវិធីអវកាសរបស់ក្រុងប៉េកាំង កំពុងមានគម្រោងចុះចតលើឋានព្រះចន្ទក្នុងឆ្នាំ ២០១៨ និង
មានយានអវកាសទៅកាន់ភពព្រះអង្គារ មុនឆ្នាំ ២០២០។
ប្រទេសចិន កំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លានូវកម្មវិធីអវកាស ជាមួយនឹងមហិច្ឆតាក្លាយជាមហា
អំណាចអវកាសមួយក្នុងលោក។ ប្រទេសនេះ មានគម្រោងបញ្ជូនយានអវកាសទៅចុះចតនៅ
លើតំបន់ងងឹតរបស់ព្រះចន្ទ ក្នុងឆ្នាំ ២០១៨ និងមានយានអវកាសទៅកាន់ភពព្រះអង្គារ មុនឆ្នាំ
២០២០ នេះបើតាមទំព័រ CNN។
គំរូយានអវកាសរបស់ចិន ចុះចតលើភពព្រះអង្គារ (រូបភាពឯកសារ)
គម្រោងខាងលើនេះ ត្រូវបានទីភ្នាក់ងារអវកាសចិន (NSA) ប្រកាសនៅក្នុងសន្និសីទមួយកាល
ពីថ្ងៃទី ២៧ធ្នូកន្លងទៅ។ Wu Yanhua អនុប្រធាន NSA ឱ្យដឹងថា យានដំបូងដែលនឹងទៅកាន់
ភពព្រះអង្គាររបស់ប្រទេសចិន នឹងធ្វើការសិក្សាស្រាវជ្រាវនៅលើគន្លងគោចរ និងសិក្សាស្រាវ
ជ្រាវលើផ្ទៃដីខាងលើរបស់ភពនេះ។ ភារកិច្ចបន្ទាប់គឺនាំយកគំរូដីរបស់ភពក្រហមនេះ។
ចិនក៏មានគម្រោងបាញ់បង្ហោះយានអវកាសទៅកាន់ភពព្រហស្បតិ៍ និងព្រះចន្ទរបស់វា។ Wu
Yanhua និយាយថា “គោលដៅរបស់យើងខ្ញុំ គឺ ដល់ឆ្នាំ ២០២៣ ចិននឹងក្លាយជាមហាអំណាច
ក្នុងវិស័យអវកាសមួយរបស់ពិភពលោក”។
ប្រទេសចិន មានភាពយឺតយ៉ាវក្នុងការចូលរួមប្រកួតប្រជែងក្នុងវិស័យអវកាស។ ប្រទេសនេះ
បានបាញ់បង្ហោះផ្កាយរណបដំបូងកាលពីឆ្នាំ ១៩៧០ បន្ទាប់ពីអាមេរិកទទួលជោគជ័យក្នុងការ
បញ្ជូនមនុស្សឡើងឋានព្រះចន្ទ។
ការវិលត្រលប់របស់យានអវកាស និងអ្នកអវកាសចិន កាលពីពេលកន្លងទៅ
ចាប់ពីឆ្នាំ ២០០៣ ប្រទេសចិន មានសមត្ថភាពគ្រប់គ្រាន់ដើម្បី “ដើរ” នៅលើអវកាស បញ្ជូន
យានមួយចុះចតនៅលើឋានព្រះចន្ទ និងបង្ហោះស្ថានិយអវកាសមួយឡើងទៅកាន់គន្លងគោចរ។
ក្នុងអំឡុងពេលនេះ ប្រទេសចិនក៏បានបាញ់បង្ហោះដោយជោគជ័យនូវយានអវកាសដែលមាន
មនុស្សបើកចំនួន៥ ក្លាយជាប្រទេសទីបី បន្ទាប់ពីអាមេរិក និងរុស្ស៊ី ដែលមានលទ្ធភាពបញ្ជូន
មនុស្សឡើងទៅកាន់អវកាស៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ CNN