វីដេអូដំបូងស្ដីពី រចនារូបរាងទាំងមូល របស់ iPhone 6S ត្រូវបានគេបង្ហើបឱ្យដឹង នៅលើទំព័រ
បច្ចេកវិទ្យា MacRumors។
នៅក្នុងវីដេអូខាងក្រោម គេឃើញថា រូបរាងរបស់ iPhone 6S ពណ៍ខ្មៅនេះ ប្រហាក់ប្រហែល
នឹង iPhone 6 ពោលគឺ វាមានទំហំ ទីតាំងរន្ធ lightning ប្រដាប់បន្លឺសម្លេងខាងក្រៅ និងរន្ធ
ដោតកាស ដូចគ្នា។
គួរឱ្យស្ដាយ iPhone 6S ក្នុងវីដេអូនេះ មិនទាន់មានគ្រឿងម៉ាស៊ីនគ្រប់គ្រាន់នៅឡើយ ក្នុង
នោះ មានទាំងកាមេរ៉ាក្រោយផងដែរ។
ក្រៅពីនេះ ប្រភពដំណឹងក៏បានរកឃើញដែរថា កូនឈីប LTE MDM9365M ជំនាន់ថ្មីរបស់
Qualcomm ដែលមានសមត្ថភាពលើកកំពស់ល្បឿនតំណភ្ជាប់ LTE ទន្ទឹមនឹងនេះ ឈីបនេះ
ក៏ជួយកាត់បន្ថយការបាត់បង់ថាមពលថ្ម បើប្រៀបធៀបនឹងឈីបជំនាន់មុន។
ថ្វីបើវីដេអូនេះ មិនបានឱ្យដឹងអំពីការកែលំអថ្មីៗរបស់ iPhone 6S ធៀបនឹង iPhone 6S ប៉ុន្តែ
វាក៏បានអះអាងជាថ្មីនូវរចនារូបរាងផ្លូវការរបស់ផលិតផលនេះ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BGR/Youtube