CamNews

ព័ត៌មានអន្តរជាតិ 

ថ្ងៃអាទិត្យ កូរ៉េខាងជើង បាញ់បង្ហោះផ្កាយរណប ទៅកាន់គន្លងតារាវិថី ដោយជោគជ័យ បើទោះអន្តរជាតិ ថ្កោលទោស

(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងនៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះថា កាលពីពីរថ្ងៃមុន កូរ៉េខាងជើង ពិតជាបានបាញ់បង្ហោះ ផ្កាយរណបប្រាកដមែន ដោយរហូតមកដល់ថ្ងៃនេះវាកំពុង គោចរនៅក្នុងគន្លងតារាវិថី ប្រកបដោយជោគជ័យ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន ស៊ិនហួ។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានប្រកាសពីជោគជ័យ របស់ខ្លួនខាងលើនេះ តាំងពីថ្ងៃអាទិត្យសប្តាហ៍មុនមកម្ល៉េះ ដោយផ្កាយរណបខាងលើនេះ មានឈ្មោះថា ក្វាងម្យុងសង-៤​ (Kwangmyongsong-4) ជាប្រភេទផ្កាយរណប ដែលប្រើប្រាស់ដើម្បីអង្កេតលក្ខណៈទូទៅនៃផែនដី។ វាត្រូវបានបាញ់បង្ហោះឡើង កាលពីវេលាម៉ោង ៩៖៣០នាទី ព្រឹកហើយ៤៦វិនាទី ក្រោយមកវាបានទៅដល់គន្លងគោចរ។

យ៉ាងណាក៏ដោយ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានអះអាងថា ខ្លួនបានតាមដានយ៉ាងដិតដល់បំផុត ចំពោះសកម្មភាពកូរ៉េខាងជើង ហើយផ្កាយរណប ដែលរុញច្រានដោយគ្រាប់រ៉ុក្កែត ក្វាងម្យុងសងនោះ ពិតជាហោះហើរទៅកាន់គន្លងរបស់វា ជាធម្មតាប្រាកដមែន៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: North korea Pyongyang Kim Jong Un Hot news Breaking news