CamNews

ព័ត៌មានបច្ចេកវិទ្យា 

ផ្លូវការ ៖ អាមេរិកនឹងវិលទៅកាន់ឋានព្រះចន្ទ ក្នុងពេលឆាប់ៗខាងមុខ

ក្រុមហ៊ុនអាកាសចរណ៍ Moon Express ទើបក្លាយជាក្រុមហ៊ុនឯកជនដំបូងគេ ត្រូវបានរដ្ឋាភិបាល
អាមេរិក អនុញ្ញាតឱ្យឈានជើងឡើងលើឋានព្រះចន្ទ ហើយប្រការនេះនឹងកើតឡើងក្នុងឆាប់ៗខាង
មុខ ក្នុងឆ្នាំ ២០១៧ ក៏ថាបាន។

Moon Express បានឱ្យដឹងថា ៖ “ជាមួយនឹងដំណាក់កាលដ៏សំខាន់នេះ យើងខ្ញុំនឹងក្លាយជាក្រុមហ៊ុន
ដំបូងគេដែលនឹងឈានជើងដើរនៅខាងក្រៅផែនដី ហើយក៏អាចនឹងក្លាយជាអ្នកនាំមុខគេក្នុងបេសក
កម្មអវកាសពាណិជ្ជកម្ម នៅខាងក្រៅគន្លងគោចររបស់ផែនដី”។



ក្រុមហ៊ុន Moon Express ត្រូវបានបង្កើតឡើងដោយមហាសេដ្ឋី Naveen Jain អ្នកវិទ្យាសាស្ដ្រកុំព្យូទ័រ
Barney Pell និង អ្នកអនាគតវិទ្យា(Futurist) ផ្នែកអវកាស Bob Richards នឹងក្លាយជាក្រុមទី
បួនដែលនឹងចុះចតនៅលើឋានព្រះចន្ទ បន្ទាប់ពីអាមេរិក ចិន សូវៀត។

បើសិនជាជោគជ័យ នោះក្រុមហ៊ុន Moon Express នឹងក្លាយជាក្រុមហ៊ុនឯកជនដំបូងគេដែលចុះ
ចត់នៅឋានព្រះចន្ទ។ ប្រការនេះ មានន័យថា បើសិននៅលើឋានព្រះចន្ទ មានវត្ថុធាតុអ្វីដែលអាចលក់
យកប្រាក់បាន ឬវត្ថុណាមួយដែលនាំមកនូវចំណេញ នោះ Moon Express ប្រាកដជានឹងមិនរំលង
ចោលនោះទេ។

កាលពីខែវិច្ឆិការ ឆ្នាំ ២០១៥ ច្បាប់ស្ដីអំពីការប្រកួតប្រជែងពាណិជ្ជកម្មអវកាស ត្រូវបានអនុម័តនៅ
អាមេរិក។ ច្បាប់នេះបញ្ជាក់ថា បណ្ដាក្រុមហ៊ុនឯកជន មានសិទ្ធិគ្រប់គ្រងធនធានដែលពួកគេរកបាន
នៅក្នុងអវកាស។ យោងទៅលើច្បាប់នេះ ក្រុមហ៊ុន Moon Express ទទួលបានការអនុញ្ញាតរុករករ៉ែ
ដោយងាយស្រួល ប៉ុន្តែ ការអនុញ្ញាតឡើងឋានព្រះចន្ទ វាពិបាកជាងនេះ។

រហូតមកដល់ខែមេសាឆ្នាំនេះ ទើបក្រសួងការបរទេសអាមេរិក អង្គភាពសន្តិសុខជាតិ (NSA) និងអង្គ
ភាពអាកាសចរណ៍អាមេរិក (FAA) អនុម័តទៅលើលិខិតសុំឡើងទៅឋានព្រះចន្ទរបស់ Moon Express។

ពេលនេះ យើងទាំងអស់គ្នា នឹងរង់ចាំ ហើយសង្ឃឹមថា ក្រុមហ៊ុន Moon Express នឹងបានដាក់ជើង
ដើរនៅលើឋានព្រះចន្ទក្នុងពេលដ៏ខ្លីខាងមុខ។ ម្យ៉ាងទៀត ក៏សង្ឃឹមដែរថា ឋានព្រះចន្ទ នឹងក្លាយជា
ទីតាំងទេសចរណ៍មួយសម្រាប់មនុស្សគ្រប់គ្នា នៅពេលអនាគត។

ប្រែសម្រួល ៖ បុត្រា


Tags: ឋានព្រះចន្ទ ព្រះចន្ទ ក្រុមហ៊ុន​ឯកជន