CamNews

ជីវិត និងការងារ 

ឆាឆ្អឹងជំនី បំពងម្នាស់

គ្រឿងផ្សំ
-ឆ្អឹងជំនីរជ្រូក ៣០០ក្រាម​(​៣ខាំ)
-ម្នាស់ ១ចំហៀង
-ខ្ទឹមស ៥០ក្រាម
-ទឹកត្រី ១០មីលីលីត្រ
-អំបិល កន្លះស្លាបព្រាកាហ្វេ
-ស្ករស ១ស្លាបព្រាកាហ្វេ
-ប៊ីចេង ១ស្លាបព្រាកាហ្វេ
-ស្លឹកខ្ទឹម ២មើម
-ខ្លាញ់ ៥០ក្រាម
-ឆ្អឹង​ជំនីរ​ជ្រូក​ត្រូវលាង​ឱ្យស្អាត កាប់​តូចៗ​ល្មម
-
ម្នាស់​ត្រូវលាង​ទឹក​ឱ្យស្អាត​ពុះជា​ពីរ ចិត​ជាចំណិត​
-
ស្លឹក​ខ្ទឹម​ត្រូវលាង​ឱ្យស្អាត រួចហាន់​ខ្លីល្មម
-
ខ្ទឹមស​ត្រូវបក​សម្បក​ចេញ​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ឋ​ពេក

របៀបធ្វើ
ដំបូង​ត្រូវដាក់​ខ្ទះឱ្យ​ក្ដៅ ហើយ​ដាក់​ខ្លាញ់​ចូលទុក​ឱ្យក្ដៅ​ ដាក់ខ្ទឹម​ស​ចូលទុក​ឱ្យក្រហម​ប្រឿងៗ
បន្ទាប់​មក​ដាក់​ឆ្អឹង​ជំនីរ​ជ្រូកបំពង ​ឱ្យ​ក្រហមទើ​ប ដាក់​ម្នាស់​ចូល​ជាមួយ​ទឹកត្រី ស្ករស ប៊ីចេង
អំបិល លៃ​ឱ្យសម​ល្មម ទុក​មួយ​សន្ទុះ រួច​ដួសដាក់​ចាន​ហើយ​ត្រូវ ដាក់​ស្លឹកខ្ទឹម​រោយ​ពីលើ​ជាការ​ស្រេច។

ដោយ៖ វណ្ណៈ
ប្រភព៖ Cambodian Cooking


Tags: Lifestyle khmer food Cha Cherng jom ni bom pong mnos