តើអ្នកធ្លាប់គិតថា មានមនុស្សពិភពផ្សេងនៅក្នុងលំហអវកាសដ៏ធំធេងនេះ ឬទេ? មនុស្សលោក
យើងកំពុងតែស្វែងរកមនុស្សពិភពក្រៅ ប៉ុន្តែ បច្ចេកវិទ្យារបស់មនុស្សលោកនៅមានកម្រិត ហើយយើងក៏មិនអាចស្វែងរកមនុស្សពិភពក្រៅបានគ្រប់ទីកន្លែងក្នងអវកាស ដូច្នេះល្អបំផុតគឺ
បញ្ជូនសម្លេងទៅឱ្យពួកគេ ដើម្បីឱ្យពួកគេស្វែងរកយើង។
ការបញ្ជូនសារសម្លេងសម្រុះពីផែនដីទៅកាន់អវកាស មនុស្សយើងមានសង្ឃឹមថា មនុស្សពិភព
ដទៃនឹងអាចស្ដាប់បាន ហើយឆ្លើយតបមកយើងវិញ។ សារសម្លេង (Golden Record) ត្រូវបាន
គេបញ្ជូនទៅក្នុងអវកាសដំបូងគេ គឺកាលពី ៣៨ឆ្នាំមុន ហើយមកដល់ពេលនេះ ទើប NASA
ប្រកាសឱ្យដឹងជាផ្លូវការជាសាធារណៈ ដោយបង្ហោះនៅលើ Soundcloud ហើយអ្នកក៏អាចស្ដាប់
បាន។
ប៉ុន្តែ អ្នកត្រូវដឹងថា សម្លេងដែលបានផ្ញើទៅកាន់អវកាស គឺសុទ្ធតែត្រូវបានបម្លែងជាកូដ និង
ស្ដាប់ឮតែសម្លេងរ៉ែៗប៉ុណ្ណោះ ចំណែកសម្លេងនៅលើ Soundcloud របស់ NASA គឺសម្លេងពិតៗ
របស់មនុស្ស។
ខ្លឹមសារនៃសម្លេងទាំងនោះ រួមមានសម្លេងសួស្ដីគ្នាដោយ ៥៥ភាសា និងសម្លេងសត្វ សម្លេង
មនុស្ស សម្លេងយានយន្ត សម្លេងតន្ត្រី។ល។ ប៉ុន្តែ មកដល់ពេលនេះគេនៅមិនទាន់ទទួលបានការឆ្លើយតបណាមួយពីមនុស្សពិភពដទៃនៅឡើយ។
សូមចុចត្រង់នេះ ដើម្បីចូលទៅកាន់ទំព័រ Soundcloud របស់ NASA ស្ដាប់បណ្ដាសារសម្លេង
ទាំងឡាយដែលត្រូវបានបញ្ជូនទៅកាន់មនុស្សពិភពផ្សេង កាលពី៣៨ឆ្នាំមុន៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ IBtimes