CamNews

សុខភាព 

អាហារ ៣ប្រភេទ សំរាប់សុខភាពភ្នែក

ភ្នែក ជាវត្ថុដ៏មានតំលៃបំផុតសំរាប់មនុស្សយើង ព្រោះថា ភ្នែកអាចឱ្យយើង មើលឃើញនូវ
អ្វីៗទាំងអស់នៅលើពិភពលោក ដ៏ស្រស់ស្អាតនេះ។ ដូច្នេះហើយ យើងត្រូវតែ ថែរក្សាសុខ
ភាពភ្នែក ឱ្យបានល្អ។

ដើម្បីទទួលបាន នូវសុខភាពភ្នែកល្អ គ្មានជំងឺឆ្លងផ្សេងៗ លោកអ្នក  ចំាបាច់ត្រូវទទួលទាន
អាហារដូចខាងក្រោមនេះ៖

១/ បន្លែបៃតង


គ្រប់បន្លែបៃតងទាំងអស់សុទ្ធតែ សម្បូរណ៍ទៅដោយ វីតាមីនជាច្រើនប្រភេទ និង មានផ្ទុក
នូវសារធាតុ ការ៉ូថេននូដ នូត្រេន  ឡូថេន ខ្ពស់ ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺ
ភ្នែក របស់លោកអ្នក បានយ៉ាងល្អ។

២/ ស៊ុត (ពងមាន់)


ស៊ុត   មានផ្ទុកទៅដោយសារធាតុ   សាយស្ថេន និង ស៊ុយផួ​​ (cysteine and sulphur) ខ្ពស់
ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា និង ធ្វើឱ្យកែវភ្នែករបស់លោកអ្នកមើលឃើញ
បានឆ្ងាយ។ ជាពិសេស វាមានផ្ទុកនូវសារធាតុឡូថេន (lutein) ដែលអាចជួយកាត់បន្ថយនូវ
ភាពចាស់ជរា  នៃភ្នែករបស់លោកអ្នកបានដែរ។

៣/ ផ្លែការ៉ុត


ការ៉ុត ជាប្រភេទបន្លែមួយ ដ៏មានសារសំខាន់បំផុត សំរាប់សុខភាពភ្នែក។ ការ៉ុត សម្បូរណ៍
ទៅដោយ សារធាតុ ចិញ្ចឹម និង វីតាមីន  ជាច្រើនប្រភេទ ដែលជួយការពារភ្នែកទំាងស្រុង
ពីជំងឺផ្សេងៗ។ សូមទទួលទានស៊ុត និង បន្លែបៃតងឱ្យបានច្រើន ដើម្បីសុខភាពភ្នែករបស់
លោកអ្នក៕

ដោយ៖ វណ្ណៈ
ប្រភព៖ huffingtonpost


Tags: Lifestyle 3 foods for eyes health