CamNews

ទូរស័ព្ទ 

Lenovo ZUK Edge ត្រៀមបង្ហាញខ្លួនក្នុងទីផ្សារ ៖ RAM 4 GB និងកាមេរ៉ា13MP និង 8MP

នឹកស្មានថា ស្មាតហ្វូនលំដាប់ខ្ពស់ Lenovo ZUK Edge នឹងត្រូវបានបង្ហាញខ្លួននៅថ្ងៃទី៧ធ្នូ
កន្លងទៅ ប៉ុន្តែជាក់ស្ដែងមិនមានទូរស័ព្ទឆ្លាតវៃណាមួយត្រូវបានគេកត់សម្គាល់នោះទេ។


កាលពីម្សិលមិញ (១៤ធ្នូ) គេហទំព័រ gsmarena បានចុះផ្សាយនូវ teaser ថ្មីមួយពី Lenovo ឱ្យ
ដឹងថា ស្មាតហ្វូន ZUK Edge នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី ២០ធ្នូ ខាងមុខ។

ព័ត៌មានបែកធ្លាយកន្លងមកបានបង្ហាញថា ZUK Edge នឹងមានអេក្រង់ 5.5 inch full HD ដែល
មានគែមដ៏ស្ដើង ហើយគ្រឿងម៉ាស៊ីនរបស់វា ត្រូវបានបំពាក់ដោយ ប្រូសេសឺរ Snapdragon
821, RAM 4 GB និងអង្គចងចាំក្នុង 64 GB។


Lenovo ZUK Edge មានកាមេរ៉ាក្រោយ 13 MP និងកាមេរ៉ាមុខ 8MP ។ ចំណែកថ្មរបស់ស្មាត
ហ្វូននេះ មានថាមពល 3.000 mAh។ គេរំពឹងថា តម្លៃរបស់ Lenovo ZUK Edge នឹងប្រមាណ
ជា ៣៩០ដុល្លារអាមេរិក ដែលជាតម្លៃមួយទាប បើធៀបនឹងគ្រឿងម៉ាស៊ីនរបស់វា៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ gsmarena


Tags: Lenovo ZUK Edge ស្មាតហ្វូន