CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA ប្រកាសថា រកឃើញទឹកក្នុងសភាពរាវ នៅលើភពព្រះអង្គារ ៖ ជីវិតអាចមាននៅទីនេះ

Michael Meyer អ្នកគ្រប់គ្រងគម្រោងស្រាវជ្រាវភពព្រះអង្គារ បានឱ្យដឹងថា នេះគឺជាការរក
ឃើញដ៏អស្ចារ្យមួយនៃវិទ្យាសាស្រ្ដអវកាស និងមនុស្សជាតិ។

អស់រយៈពេលជាច្រើនឆ្នាំនៃការសិក្សាស្រាវជ្រាវទៅលើភពព្រះអង្គារ ចុងក្រោយនេះ ក្រុម
អ្នកវិទ្យាសាស្ដ្ររបស់ NASA បានបង្ហាញភស្តុតាងបញ្ជាក់ថា ទឹកនៅលើភពអង្គារ មិនត្រឹមតែ
ស្ថិតក្នុងសភាពកកនោះទេ តែក៏មានទឹកក្នុងសភាពរាវផងដែរ។ របកគំហើញ នេះបានក្លាយ
ជាចំនុចដ៏ ប្រសើរមួយក្នុងស្វែងរកដាននៃជីវិតនៅលើភពអង្គារ ហើយវាក៏ជាមូលដ្ឋានជាក់
ស្ដែងមួយសម្រាប់ការប្រណាំងប្រជែងក្នុងការបញ្ជូនមនុស្សទៅរស់នៅទីនោះ។

នៅក្នុងបណ្ដារូបថតថ្មីបំផុតដែលបានមកពីយានអវកាស Curiousity ដែលត្រូវបានប្រកាស
នៅក្នុងកិច្ចប្រជាបន្ទាន់របស់ NASA បានបង្ហាញថា ភ្នំមួយរបស់ភពអង្គារ មានខ្សែទឹកហូរនៅ
ផ្នែកខាងក្រោមនៃចង្កេះភ្នំនេះ។ យោងតាមរបាយការណ៍របស់NASA បណ្ដាស្នាមទឹកហូរនេះ
នឹងកើតឡើង នៅពេលសីតុណ្ហភាពរបស់ព្រះអង្គារឡើងខ្ពស់ លើសពី ២៣អង្សាសេ។ នៅ
ក្នុងកម្រិតសីតុណ្ហភាពនេះ ទឹកនៅតែស្ថិតក្នុងសភាពរាវ ដោយសារជាតិអំបិលបានបញ្ចុះ
កំដៅនៅតំបន់ទឹកកក ឱ្យមកទាបជាង ០អង្សាសេ។ បែបនេះហើយ ទឹកនៅលើភពអង្គារ ប្រៃ
ជាងទឹករបស់ផែនដី។

អ្នកវិទ្យាសាស្ដ្រ Alfred McEwen បានបកស្រាយចំពោះការកកើតនៃខ្សែទឹកហូរនេះថា "ប្រការ
នេះ នៅតែជាអាថ៍កំបាំងនៅឡើយ។ ទឹកអាចកកើតពីផ្ទៃដី ឬផ្នែកខាងលើនៃស្រទាប់បរិយា
កាស ហើយវាអាចកើតឡើងទាំងពីរករណី។" ប៉ុន្តែ អ្នកវិទ្យាសាស្ដ្ររូបនេះប្រាប់ថា គាត់គិតថា​ ទឹកអាចកកើតនៅផ្នែកខាងលើនៃស្រទាប់បរិយាកាស។ លោកអះអាងថា ក្ដីសង្ឃឹមក្នុងការរក
ឃើញសត្វនៅលើភពអង្គារគឺមានច្រើន បើទោះសត្វទាំងនោះគឺជា អតិសុខុមប្រាណ។

ក្នុងរយៈពេល ៣ឆ្នាំខាងមុខ នឹងមានយានអវកាសចំនួន ៣គ្រឿង ត្រូវបានគេបញ្ជូនទៅកាន់
ភពអង្គារ ក្នុងនោះ ក៏មានយានអវកាសរបស់ទីភ្នាក់ងារអវកាសអឺរ៉ុបផងដែរ។

John Grunsfeld អគ្គនាយកនៃកម្មវិធីសិក្សាស្រាវជ្រាវវិទ្យាសាស្ដ្រមកពី NASA ថ្លែងថា យាន
អវកាសមួយគ្រឿងរបស់NASA នឹងត្រូវបានបញ្ជូនឡើងលើផ្ទៃដីរបស់ភពក្រហមនេះ នៅឆ្នាំ
២០២០ បំណងធ្វើការពិសោធចំពោះការបូមយកទឹកមកប្រើប្រាស់ នៅលើភពអង្គារ។

Michael Meyer អ្នកគ្រប់គ្រងគម្រោងស្រាវជ្រាវភពព្រះអង្គារ បានឱ្យដឹងថា នេះគឺជាការរក
ឃើញដ៏អស្ចារ្យមួយនៃវិទ្យាសាស្រ្ដអវកាស និងមនុស្សជាតិ។ ពេលនេះ អ្នកវិទ្យាសាស្រ្ដ បាន
គិត ដល់ការបញ្ជូនមនុស្សច្រើនទៅរស់នៅលើភពអង្គារនាពេលអនាគតដ៏ខ្លីខាងមុខ ហើយវា
ប្រាកដណាស់ថា មហាសេដ្ឋី Elon Musk ដែលមានគម្រោងបញ្ជូនមនុស្សទៅកាន់ភពអង្គារ
ក៏នឹងមិនបោះបង់ឱកាសមាសក្នុងការសិក្សាស្រាវជ្រាវដ៏សំខាន់នេះដែរ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Telegraph/theguardian


Tags: NASA ទឹក ភពអង្គារ