CamNews

ទូរស័ព្ទ 

HTC One A9 ក៏មានកំណែព័ណ៌ Rose Gold ដូច iPhone 6S

បណ្ដាកំណែព័ណ៌ផ្សេងៗរបស់ HTC One A9 រួមមាន ដូចជា ប្រផេះ ប្រាក់ ខ្មៅ ក្រហម និង​
ព័ណ៌មាសផ្កាឈូក Rose Gold។

ថ្មីៗនេះ Android Central ចេញផ្សាយនូវរូបភាពដំបូងអំពីកំណែទាំងឡាយដែលមានព័ណ៌ស្រស់
ស្អាតចំនួន ៦ របស់ HTC One A9 ដែលត្រូវបានអ្នកប្រើប្រាស់ទន្ទឹងរង់ចាំ។ ក្នុងនោះកំណែ
ដែលត្រូវបានគេយកចិត្តទុកដាក់បំផុត គឺ HTC One A9 ព័ណ៌មាសផ្កាឈូក Rose Gold ដែល
ជាព័ណ៌ពិសេស និងត្រូវគេចូលចិត្តបំផុតនៅលើ iPhone 6S ជំនាន់ថ្មីរបស់ Apple។

HTC One A9 នឹងមានច្រើនព័ណ៌សម្រាប់ជ្រើសរើស ក្នុងនោះក៏មានព័ណ៌ Rose Gold

ជាដំបូង HTC One A9 ត្រូវបានគេសង្ឃឹមថា នឹងជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនតៃវ៉ាន់ នៅ
ពេល CEO Cher Wang បានឧទ្ទេសនាមនៅក្នុងសន្និសិទម្ចាស់ភាគហ៊ុនក្រុមហ៊ុន HTC ហើយ
ថា វានឹងជួយប្ដូរផ្លាស់ស្ថានភាពជំនួញរបស់ក្រុមហ៊ុននេះ។ ប៉ុន្តែ យោងតាមដំណឹងចចាមអា
រ៉ាមមុននេះ HTC One A9 គឺគ្រាន់តែជាស្មាតហ្វូនលំដាប់មធ្យមប៉ុណ្ណោះ ពោលគឺវាមិនមែនជា
កំពូលស្មាតហ្វូនរបស់ HTC។

កាលពីម្សិលមិញនេះ បណ្ដារូបភាពដំបូង ស្ដីពីផ្នែកខាងមុខរបស់ស្មាតហ្វូននេះ បានបង្ហាញ
ខ្លួន។ តាមការមើលឃើញ ស្មាតហ្វូននេះ បានដើរផ្ទុយពីការរំពឹងទុករបស់ក្រុមអ្នកបច្ចេកវិទ្យា។
ជាក់ស្ដែង ម៉ាស៊ីននេះ នៅតែមានរូបរាងដូចស្រឡាយ HTC Desire លំដាប់មធ្យម ក៏ប៉ុន្តែ
បណ្ដាចំនុចលំអិតនឹងត្រូវបានគេកំលំអ និងធ្វើតាមបែបបទទំនើបជាងមុន។

រូបភាពបែកធ្លាយរបស់ HTC One A9

គេនៅមិនទាន់ដឹងថា ដំណឹងចចាមអារ៉ាមខាងលើនេះ មានភាពប្រាកដប្រជាកម្រិតណា តែ
ប្រភពបានឱ្យដឹងថា ទូរសព្ទនេះនឹងប្រើស៊ុមលោហធាតុ ជំនួសឱ្យសម្បកផ្លាស្ទិច។

ក្រៅពីនេះ ផ្នែកខាងមុខរបស់ម៉ាស៊ីន ក៏មានឧបករណស្កេនក្រយៅដៃជំនាន់ថ្មី ដែលធម្មតាវា
មាននៅលើតែស្មាតហ្វូនលំដាប់កំពូលប៉ុណ្ណោះ នាបច្ចុប្បន្ន។ ចំនុចផ្សេងៗរបស់ HTC One A9
រួមមាន ឡូហ្គូ HTC ត្រូវបានដាក់នៅខាងលើឧបករណស្កេនក្រយៅដៃ ចំណែកឧបករណ៍បន្លឺ
សម្លេង ត្រូវបានដាក់នៅផ្នែកខាងមុខនៃក្បាលទូរសព្ទ ក្បែរកាមេរ៉ាមុខ។ ស្មាតហ្វូន HTC One
A9 មានកម្រាសត្រឹមតែ ៧ម.ម។

HTC One A9 នឹងត្រូវបានបំពាក់អេក្រង់ Super AMOLED ទំហំ 5 inch Full HD (1.920 x 1.080
pixel)។ ទន្ទឹមនឹងនេះ វាក៏ត្រូវបានបំពាក់ឈីប Snapdragon 617 core8 របស់ Qualcomm, GPU
Adreno 405 និងថ្មប្រភេទ 2.150 mAh។

iPhone 6S កំណែព័ណ៌មាសផ្កាឈូក Rose Gold របស់ Apple ត្រូវបានគេចាប់អារម្មណ៍

ប្រភពដំណឹងក៏បានឱ្យដឹងថា HTC One A9 នឹងប្រើ RAM 2 GB អង្គចងចាំក្នុង 16 GB អាចប្រើ
microSD។ កាមេរ៉ាក្រោយរបស់វា​ មានកម្រិត 13 MP បំពាក់បច្ចេកវិទ្យាទប់ទល់រំញ័រ។ ចំណែក
កាមេរ៉ាមុខ មានកម្រិត 4 MP បំពាក់បច្ចេកវិទ្យា Ultrapixel របស់ HTC ផ្ទាល់៕

ប្រែសម្រួលដោយ ៖​ តារា
ប្រភព ៖ GSMArena/Android Central


Tags: HTC One A9 Rose Gold ទូរសព្ទ ស្មាតហ្វូន