CamNews

ព័ត៌មានបច្ចេកវិទ្យា 

Google Earth រកឃើញមូលដ្ឋានរបស់មនុស្សភពផ្កាយនៅប៉ូលខាងត្បូង?

រូបភាពដែលត្រូវបានថតដោយ Google Earth អាចជាមូលដ្ឋានរបស់មនុស្សភពផ្កាយនៅប៉ូល
ខាងត្បូង។

ទិដ្ឋភាពដែលថតបានដោយឧបករណ៍របស់ Google Earth ថ្មីៗនេះបានធ្វើឱ្យក្រុមអ្នកសិក្សា
ស្រាវជ្រាវអំពីមនុស្សភពផ្កាយ មានការភ្ញាក់ផ្អើល ពេលរកឃើញទីតាំងមួយដែលដូចទៅនឹង
“មូលដ្ឋានរបស់មនុស្សភពផ្កាយ” នៅប៉ូលខាងត្បូង។

រូបភាពដែលថតពីវីដេអូបង្ហាញថា មានមាត់ភ្នំភ្លើងមួយនៅលើដីគោក ត្រូវគ្របដណ្ដប់ដោយ
ទឹកកក និងព្រិល។ នៅតំបន់កណ្ដាលរបស់មាត់ភ្នំភ្លើង មានសញ្ញាចុចចំនួនបី ហើយតំបន់នេះ
ក្រោយមកត្រូវបានគេពង្រីកធំ។

សញ្ញាចុចពីរក្នុងចំណោមនោះ ត្រូវបានគេមើលឃើញដូចទៅនឹងភ្នំទឹកកកនៅលើដីគោក។

សញ្ញាចុចទីបី មានរូបរាងដូចទៅនឹងរន្ធមួយដែលមានអ្វីមួយនៅខាងក្នុង។ ក្រុមអ្នកសិក្សាស្រាវ
ជ្រាវអំពី UFO និងអ្នកស្វែងរកមនុស្សភពផ្កាយ យល់ថា នោះគឺជា “ភ័ស្ដុតាងនៃសត្វមានជីវិត
នៅក្រៅផែនដី”។

ប៉ុន្តែ មនុស្សមួយចំនួនយល់ថា នោះអាចជាមូលដ្ឋានទ័ពអាថ៌កំបាំងរបស់ប្រទេសណាមួយតែ
ប៉ុណ្ណោះ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Khoahoc


Tags: Google Earth alien មនុស្សភពផ្កាយ