CamNews

ព័ត៌មានបច្ចេកវិទ្យា 

កប់សារីហ្មងមេគង្គណិត! លោកអ្នក អាចទិញសេវាអ៊ីនធឺណិតល្បឿនលឿនដាក់ផ្ទះ តម្លៃត្រឹមតែ ១៦ ដុល្លារក្នុង១ ខែ

លោកអ្នកធ្លាប់តែទិញសេវាអ៊ីនធឺណិតប្រើខ្សែកាបស្ពាន់ ដែលមានតម្លៃថោក ប៉ុន្ដែល្បឿនវិញរអាក់រអួល នៅពេលដែលលោកអ្នក ត្រូវការល្បឿនអ៊ីនធឺណិតជាចាំបាច់ ដើម្បីមើលវីដេអូលើ YouTube អាប់ឡូត-ទាញយកឯកសារ លេងហ្គាម ឬធ្វើការងារសំខាន់ៗជាច្រើនទៀត សម្រាប់អាជីវកម្មរបស់លោកអ្នក ។ ប៉ុន្ដែពេលនេះ លោកអ្នកលែងមានកង្វល់ទៀតហើយ ដោយមេគង្គណិត បាននាំយកបច្ចេកវិទ្យាបណ្ដាញអ៊ីនធឺណិតគុណភាពខ្ពស់ ដែលគេស្គាល់ថា “ការតបណ្ដាញខ្សែកាបហ្វាយប័រអុបទិកចូលលំនៅដ្ឋាន(Fiber to the Home) មកផ្ដល់ជូនលោកអ្នក។   

ក្រៅពីផ្ដល់សេវាអ៊ីនធឺណិតគុណភាពខ្ពស់ ដល់បណ្ដាក្រុមហ៊ុនអាជីវកម្មធំៗអស់រយៈពេលជាច្រើនឆ្នាំ បច្ចុប្បន្នមេគង្គណិតបាននិងកំពុង ពង្រីកបណ្ដាញខ្សែកាបហ្វាយប័រអុបទិកគុណភាពខ្ពស់ទៅកាន់លំដ្ឋានរបស់លោកអ្នក ក្នុងតម្លៃអប្បបរមា ១៦ ដុល្លារក្នុងមួយខែ ។ តាមរយៈបណ្ដាញ Fiber to the Home លោកអ្នក នឹងរីករាយជាមួយនឹងការមើល Video Streaming លេងហ្គេមមិនរអាក់រអួល អាប់ឡូត-ទាញយកឯកសារបានរហ័សទាន់ចិត្ដ និងធ្វើឱ្យអាជីកម្មរបស់លោកអ្នក មានភាពរលូនទៅមុខ ។  


FTTH ជាពាក្យបំព្រួញនៃពាក្យ Fiber to the home ដែលមានន័យថា ការភ្ជាប់បណ្ដាញអ៊ីនធឺណិតចូលលំនៅដ្ឋានដោយប្រើខ្សែកាបហ្វាយប័រអុបទិក ។ មកទល់នឹងបច្ចុប្បន្ននេះ ខ្សែកាបហ្វាយប័រអុបទិក គឺជាមធ្យោបាយប្រសើរតែមួយគត់ក្នុងការភ្ជាប់បណ្ដាញទូរសព្ទទៅវិញទៅមក បន្ទប់ទូរសព្ទ និងប៉ម ឬអង់តែនទូរសព្ទចល័ត ។ ប៉ុន្ដែបច្ចុប្បន្ន មេគង្គណិតកំពុងបំបែក និងចែកចាយខ្សែកាបហ្វាយប័រអុបទិក ទៅកាន់លំនៅដ្ឋាននីមួយៗបែបលក្ខណៈឯកជន ​ដើម្បីឱ្យលោកអ្នក អាចទំនាក់ទំនងជាមួយពិភពលោក ដោយល្បឿនអ៊ីនធឺណិតលឿន ដែលបានមកពីសន្ទុះពន្លឺនៃខ្សែកាបហ្វាយប័រអុបទិក ។

តើបច្ចេកវិទ្យា FTTH ដំណើរការដោយរបៀបណា? បច្ចេកវិទ្យា FTTH បញ្ជូនទិន្ន័យ នៅក្នុងទម្រង់នៃរលកសញ្ញាពន្លឺ ដែលឆ្លងកាត់តាមរយៈខ្សែកាបធ្វើពីហ្វាយប័រកញ្ចក់យ៉ាងប្រណីត ដោយធ្វើឱ្យព័ត៌មានដំណើរការក្នុងល្បឿនពន្លឺ និងនៅក្នុងគុណភាពមួយដ៏អស្ចារ្យ ដែលមិនរងការប៉ះពាល់ពីកត្ដាខាងក្រៅ ឬការជ្រៀតជ្រែកពីអេឡិចត្រូម៉ាញ៉េទិក ។

មេគង្គណិត កំពុងអនុវត្ដនូវដំណើរការពង្រីកបណ្ដាញខ្សែកាបហ្វាយប័រអុបទិក ក្នុងតំបន់ផ្សេងៗ ទូទាំងខេត្ដក្រុងនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបន្ដបេសកកម្មពង្រីកបច្ចេកវិទ្យានេះ ទៅកាន់គេហដ្ឋានថ្មីៗរបស់អតិថិជនបន្ថែមទៀត ។

គួរបញ្ជាក់ផងដែរថា MekongNet គឺជា ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតឈានមុខគេ នៅកម្ពុជា ដែលបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត  (ISP)  មានផ្ដល់សេវាពេញលេញចាប់តាំងពី ឆ្នាំ២០០៦ រហូតមក​ ។ ជាមួយគ្នានេះដែរ មេគង្គណិតក៏បានទទួលអាជ្ញាប័ណ្ណជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ក្រុមហ៊ុនផ្គត់ផ្គង់ការដោះដូរសេវាអ៊ីនធឺណិត (IXP) មជ្ឈមណ្ឌលដោះដូរទិន្នន័យ អ៊ីនធឺណិត (IDX) ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃប្រទេសកម្ពុជាផងដែរ។

អ្វីដែលពិសេសជាងនេះទៅទៀត នៅក្នុងឆ្នាំ ២០១៩ នេះ មេគង្គណិត មិនត្រឹមតែក្លាយជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត ដែលទទួលបានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតដទៃទៀតប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងលេចធ្លោរខ្លាំង ក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាទូរសព្ទទៀតផង ។ មេគង្គណិតសម្រេចបានជោគជ័យ ក្នុងការសាងទំនុកចិត្ដ លើទំនាក់ទំនងអាជីវកម្ម ជាមួយក្រុមហ៊ុនសហគ្រាសធំៗជាង ១ ទសវត្សរ៍មកហើយ ហើយបច្ចុប្បន្ន មេគង្គណិត ចាប់ផ្ដើមពង្រីកវិសាលភាពកាន់តែធំឡើង ដើម្បីឱ្យស្របនឹងការរីកសម្រើនឥតឈប់ឈរលើវិស័យធុរកិច្ច នៅកម្ពុជា ។

ដោយមានការរំពឹងយ៉ាងមុតមាំថា អាជីវកម្មផ្នែកអចលនទ្រព្យ និងអាជីវកម្មថ្មីៗរាប់ពាន់ផ្សេងទៀត កំពុងកើតឡើងលូតលាស់ដូចផ្សិត មេគង្គណិតយល់ពីយន្ដការនេះ និងបន្តត្រៀមខ្លួនបំពេញតម្រូវការផ្នែកសេវាព័ត៌មានវិទ្យា ដែលស្របនឹងការរីកចម្រើនវិស័យសេដ្ឋកិច្ចនេះ ។

មេគង្គណិតផ្ដល់សេវាអ៊ីនធឺណិត ដោយប្រើខ្សែកាបហ្វាយប័រអុបទិកគុណភាពខ្ពស់ សម្រាប់អាជីវកម្ម និងប្រើប្រាស់ក្នុងលំនៅឋានរបស់លោកអ្នក ។ មេគង្គណិតក៏មានសេវាសំខាន់ជាច្រើនដូចជា enterprise solutions, data co-location, ICT solutions, hosting services  និងសេវាជាច្រើនទៀត ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរសព្ទ ៖ 023 22 66 22│093 22 25 00

គេហទំព័រ៖ www.mekongnet.com.kh


អត្ថបទ៖ សារ៉ាត


Tags: Mekongnet