នៅដើមខែក្រោយនេះ អ្នកស្រលាញ់វិស័យតារាសាស្ដ្រ នឹងមានឱកាសទស្សនាផ្កាយដុះកន្ទុយ
45P/HMP ម្ដងទៀត។
ឆ្នាំ ១៩៤៨ ផ្កាយដុះកន្ទុយ 45P/HMP (45P/Honda-Mrkos-Pajdusakova) ត្រូវបានរកឃើញក្នុង
ពេលតែមួយ ដោយតារាវិទូ Minoru Honda ជនជាតិជប៉ុន និងតារាវិទូជនជាតិឆែក គឺ Antonin
Mrkos និង Ludmila Pajdusakova នេះបើតាមទំព័រ Mother Nature Network។ ផ្កាយដុះកន្ទុយ
នេះ បង្ហាញខ្លួននៅក្បែរផែនដី ក្នុងវដ្ដ ៥ឆ្នាំម្ដង។
ផ្កាយដុះកន្ទុយ 45P/HMP នឹងហោះមកក្បែរផែនដីបំផុត នៅថ្ងៃទី ១១កុម្ភៈ ក្នុងរយៈចម្ងាយ
១២,៤លានគីឡូម៉ែត្រ
ថ្ងៃទី ១១កុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ ផ្កាយដុះកន្ទុយ 45P/HMP នឹងហោះមកក្បែរផែនដីបំផុត
ក្នុងរយៈចម្ងាយ ១២,៤លានគីឡូម៉ែត្រ។ 45P/HMP នឹងបង្ហាញខ្លួនជាមួយនឹងក្បាលពណ៌ទឹក
សមុទ្រ និងពណ៌បៃតង ក្បែរកញ្ចុំផ្កាយ Hercules នៅមុនថ្ងៃរះ។ អ្នកដែលស្រលាញ់វិស័យតារា
សាស្ដ្រ អាចទស្សនាផ្កាយដុះកន្ទុយ 45P/HMP បានដោយប្រើកែវយឹង។
សូមរំលឹកថា ផ្កាយដុះកន្ទុយនេះ ធ្លាប់បានបង្ហាញខ្លួនម្ដងរួចមកហើយ កាលពីបុណ្យចូលឆ្នាំ
សកល ២០១៧៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ freestarcharts