CamNews

ទូរស័ព្ទ 

Galaxy S8 បង្ហាញខ្លួនក្នុងវីដេអូផ្សាយពាណិជ្ជកម្មរបស់ Samsung

វីដេអូឃោសនាអំពីអេក្រង់ AMOLED បង្ហើបឱ្យឃើញស្មាតហ្វូន Galaxy S ជាមួយនឹងអេក្រង់
ដ៏ធំ គែមតូច និងមិនមានប៊ូតុង Home រឹង។

ត្រូវបានឃោសនាដោយ Samsung Display វីដេអូផ្សាយពាណិជ្ជកម្មនេះ និយាយអំពីមុខងារ
នានារបស់អេក្រង់ AMOLED ក្នុងនោះ វាបង្ហាញអំពីពណ៌ដ៏ស្រស់ស្អាត រូបរាងស្ដើង និងសំចៃ
ថាមពលបានច្រើនជាង បើធៀបនឹងប្រភេទអេក្រង់ផ្សេងៗ។

ប៉ុន្តែ ចំនុចដែលគួរចាប់អារម្មណ៍ជាងគេ នោះគឺស្មាតហ្វូនដែលប្រើអេក្រង់នេះ ៖ ស្មាតហ្វូន
មួយដែលមានគែមដ៏ស្ដើង អេក្រង់ធំ ហើយប៊ូតុង Home រឹង បានត្រូវបំបាត់...។ យោងតាម
Phonearena រូបរាងរបស់ស្មាតហ្វូននេះ ដូចគ្នាទៅនឹងព័ត៌មានចចាមអារ៉ាមទាក់ទិននឹង Galaxy
S8 កន្លងមក។ Samsung ប្រហែលជាចង់ឃោសនាស្មាតហ្វូន Galaxy S ជំនាន់ថ្មីរបស់ខ្លួន
តាមរយៈវីដេអូផ្សាយពាណិជ្ជកម្មនេះ។

យ៉ាងនេះក្ដី មានចំនុចមួយចំនួន មិនសមស្រប ដូចជា អេក្រង់ AMOLED រាបស្មើ ខណៈដែល
ព័ត៌មានចចាមអារ៉ាម និយាយថា Galaxy S8 នឹងមានពីរកំណែ ហើយកំណែនិមួយៗ សុទ្ធតែ
ប្រើអេក្រង់កោង។

តាមធម្មតា Galaxy S8 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2017 ដែលប្រារព្ធឡើងនៅ
អេស្ប៉ាញ នៅថ្ងៃទី ២៦កុម្ភៈ។ ព័ត៌មានមួយចំនួន ឱ្យដឹងថា Galaxy S8 អាចនឹងត្រូវបានដាក់
លក់ចាប់ពីថ្ងៃទី ១៨មេសា៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Cnet


Tags: Galaxy S8 Samsung ស្មាតហ្វូន ទូរស័ព្ទ