បច្ចេកវិទ្យា៖ បច្ចុប្បន្ន សង្គមអ្នកនិយមប្រើប្រាស់ស្មាតហ្វូនពិតជាទូលំទូលាយ ស្ទើរតែពាសពេញសាកលលោកទៅហើយ ដោយឡែកគ្រាន់តែផលិតផលនីមួយៗជាប្រភេទក្រុមហ៊ុនខុសគ្នាតែប៉ុណ្ណោះ។ យ៉ាងណាមិញបើយើងក្រលេទៅមើល ក្រុមហ៊ុនផលិតវិញម្ដង ក៏មិនមិនខុសអ្វីនឹងអ្ននប្រើប្រាស់ផងដែរ ដែលមានច្រើន ហើយក្រុមហ៊ុននីមួយៗសុទ្ធសឹងប្រើប្រាស់អស់យុទ្ធសាស្រ្ដដើម្បី ធ្វើការកែរច្នៃ រចនារូបរាង ព្រមទាំងបំពាក់បច្ចេកវិទ្យាទំនើបៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់។ ទន្ទឹមគ្នានេះផងដែរ ក្រុមហ៊ុន Samsung ក៏បង្ហាញ ស្នាដៃស្មាតហ្វូន ស៊េរីថ្មីប្លែក ដែលស្ទើរតែមិនគួរឲ្យជឿជាមួយបច្ចេកវិទ្យា រូបរាងស្មាតហ្វូន ដែលអាចបត់ ។
យោងតាមគេហទំព័រ sammobile បានចុះផ្សាយឲ្យដឹងថា ក្រុមហ៊ុន Samsung គ្រោងនឹងសម្រេចគម្រោង ដំបូងបំផុតទី១ លើពិភពលោក ដែលត្រូវបានគេឲ្យឈ្មោះថា Project Valley ជាមួយនឹងទម្រង់ស្មាតហ្វូន ដែលអាចបត់បាន ដូចជាការបូបលុយរបស់បុរសតែងតែប្រើ។ គម្រោង Valley នឹងត្រូវបានក្រុមហ៊ុន សម្រេចឲ្យចប់ ត្រឹមខែមករាខាងមុខ ដែលបច្ចុប្បន្ន ម៉ូដែលមួយនេះ ត្រូវបានក្រុមហ៊ុន បង្ហាញលេខម៉ូដែលហើយ ដែរគឺ SM-G929F មានរូបរាងស្រដៀងគ្នាទៅនឹង Galaxy S6 edge+ ដែលមានលេខម៉ូដែល SM-G928 ។ ថ្វីត្បិតគម្រោងនេះត្រូវបាន បញ្ជាក់ត្រឹមដើមឆ្នាំ ២០១៦ ក៏ដោយមែន សម្រាប់ទីផ្សារលក់ចេញ គឺក្រុមហ៊ុន បានបង្ហាញដែរថា មានតែប៉ុន្មានប្រទេសប៉ុណ្ណោះ ដែលត្រូវនាំចេញ នោះគឺ ប្រទេស ចក្រភពអង់គ្លេស, អាល្លឺម៉ង់, អ៊ីតាលី, កូរ៉េខាងត្បូង, បារាំង, ប៉ូញឡូញ, និង ប្រទេស Nordic ។
ទស្សនារូបរាងគំរូខាងក្រោម ៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ sammobile.