មនុស្សភពផ្កាយមានពិត ហើយបានទំនាក់ទំនងជាមួយមនុស្សនៅលើផែនដី។ នេះគឺជាការ
អះអាងរបស់លោក Edgar Mitchell អតីតកំពូលអវកាសចររបស់ NASA និងជាមនុស្សទី៦ដែល
បានឈានជើងដើរលើឋានព្រះចន្ទ។
អ្នកអវកាស Edgar Mitchell (ឆ្វេង) និយាយថា មនុស្សភពផ្កាយមានក្បាល និងភ្នែកធំៗ
Edgar Mitchell អាយុ ៧៧ឆ្នាំ ដែលជាមនុស្សម្នាក់ដែលបានឈានជើងដើរលើឋានព្រះចន្ទជា
មួយនឹងយាន Apollo 14 ក្នុងឆ្នាំ ១៩៧១ បាននិយាយដូចខាងលើ ក្នុងកិច្ចសម្ភាសមួយជាមួយ
វិទ្យុ Kerrang! នៅប្រទេសអង់គ្លេស កាលពីឆ្នាំ ២០០៨។
Mitchell ឱ្យដឹងថា មនុស្សភពផ្កាយគឺមានពិត ប៉ុន្តែ ត្រូវបានបណ្ដារដ្ឋាភិបាលបិទបាំងអស់រយៈ
ពេលជាង ៦០ឆ្នាំកន្លងមក។ Mitchell ថ្លែងថា ខ្លួនកំពុងបង្ហើបឱ្យដឹងនូវល្បិចល្បែងលាក់បាំងការ
ពិតនេះ។
អតីតអវកាសចររបស់ NASA រូបនេះ ប្រាប់ថា គាត់បានដឹងអំពីវត្តមានរបស់ UFO ដែលមក
កាន់ផែនដី ក្នុងអំឡុងពេលគាត់ធ្វើការនៅ NASA ប៉ុន្តែ រឿងទាំងអស់នេះត្រូវបានលាក់បាំង។
អ្នកអវកាសវ័យ ៧៧ឆ្នាំនេះក៏បានអះអាងថា NASA បានទំនាក់ទំនងជាមួយមនុស្សភពផ្កាយ។
យោងតាមការឱ្យដឹងពីលោក Mitchell មនុស្សភពផ្កាយមានរូបរាងតូច តែភ្នែក និងក្បាលធំ។
លោក Mitchell បន្តថា មនុស្សភពផ្កាយ មានរូបរាងដូចទៅនឹងការស្រមៃរបស់ក្រុមអ្នកផលិតភាព
យន្ត ៖ រូបរាងតូច តែភ្នែក និងក្បាលធំ។
លោក Edgar Mitchell អាយុ ៧៧ឆ្នាំ ដែលជាមនុស្សម្នាក់ដែលបានឈានជើងដើរ
លើឋានព្រះចន្ទជាមួយនឹងយាន Apollo 14 ក្នុងឆ្នាំ ១៩៧១
លោក Mitchell បញ្ជាក់ថា បច្ចេកវិទ្យារបស់មនុស្សយើង មិនអស្ចារ្យដូចបច្ចេកវិទ្យារបស់មនុស្ស
ភពផ្កាយ ហើយថា មនុស្សអាចនឹងបាត់មុខពីផែនដី បើសិនត្រូវមនុស្សភពផ្កាយស្អប់៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail