CamNews

តារា 

David Beckham សម្រេចចិត្ត ទុកបាល់ទាត់ មួយឡែកដើម្បី មកជួយភរិយា បើកអាជីវកម្ម

កីឡាករសញ្ជាតិអង់គ្លេស David Beckam បានសម្រេចចិត្តឈប់សម្រាកពីការងារបាល់ទាត់ដែល
បម្រើឱ្យក្រុម LA Galaxy អាមេរិក ត្រលប់មកទីក្រុង London វិញដើម្បីប្រពន្ធរបស់ខ្លួន។

កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បានប្រាប់ថាខ្លួនដាច់ខាតមិនត្រូវទុកការងារសំខាន់ជាគ្រួសារនោះទេ
ហើយប្រពន្ធរបស់លោកដែលត្រូវបានគេស្គាល់ថាជាតារាបង្ហាញម៉ូដល្បីល្បាញម្នាក់នោះទើបបាន
សម្រេចចិត្តក្នុងការបើកសាលាបង្ហាញម៉ូដ ក៏ដូចជាហាងសម្លៀកបំពាក់ធំមួយនៅទីក្រុង London
ដោយជំនួសការបើកហាងនៅ LA ព្រោះតែគេចង់ឱ្យមុខជំនួញទី ១ របស់គេឋិតនៅស្រុកកំនើត។

ហើយក្រោយពេលដែលបានទៅដល់អង់គ្លេសវិញគេក៏បានចូលទៅសួរសុខទុក្ខទាហានដែលចូល
មកសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យ Queen Elizabeth Hospital ផងដែរ។ ចំពោះអាជីពបាល់
ទាត់នេះវិញលោកមិនហ៊ាននិយាយទេថានឹងត្រូវឈប់នៅពេលណា៕

ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: football sport