CamNews

ព័ត៌មានបច្ចេកវិទ្យា 

យានស្វែងរកសញ្ញានៃជីវិត ចាប់ផ្ដើមចុះចតលើភពព្រះអង្គារ

យានអវកាស Schiaparelli របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានបំបែកខ្លួនចេញពីយានមេ
របស់វាដើម្បីចុះចតនៅលើភពព្រះអង្គាររយៈពេល៣ថ្ងៃ។

យាន Schiaparelli បានចាកចេញពីយានមេ Trace Gas Orbiter កាលពីថ្ងៃទី ១៦កន្លងទៅ នេះ
បើតាមទំព័រ Seeker។ តាមគម្រោង Schiaparelli នឹងចុះចតនៅក្នុងតំបន់ក្បែររ៉ូបូត Opportunity
របស់អង្គការ NASA នៅវេលាម៉ោង ២១និង៥៧នាទី ថ្ងៃទី ១៩តុលា (ម៉ោងនៅកម្ពុជា)។ រលក
សញ្ញាវិទ្យុបញ្ជាក់អំពីការចុះចតដោយជោគជ័យនឹងត្រូវចំណាយពេល ១០នាទីដើម្បីបញ្ជូនទិន្ន
ន័យមកកាន់ផែនដីក្នុងល្បឿនស្មើនឹងពន្លឺ។

ប្រហែល ៩៨នាទី មុនពេល Schiaparelli ចុះដល់ដី យានមេ Trace Gas Orbiter (TGO) នឹងចាប់
ផ្ដើមបញ្ឆេះម៉ាស៊ីន បន្ថយល្បឿន ដើម្បីឱ្យទំនាញរបស់ភពអង្គារទាញចូលទៅក្នុងគន្លងគោចរ។

TGO និង Schiaparelli បានចាកចេញពីផែនដី កាលពី៧ខែមុន ដែលជាផ្នែកដំបូងមួយនៃបេស
កកម្មរបស់ ExoMars សហការណ៍រវាងអឺរ៉ុប និងរុស្ស៊ី។

ក្នុងរយៈពេល២ថ្ងៃទៀត Schiaparelli នឹងស្ថិតក្នុងស្ថានភាព “ដេកលក់” ដើម្បីសំចៃថាមពល។
យាននេះនឹងធ្វើការនៅលើភពព្រះអង្គារតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ Schiaparelli ត្រូវបានបង្កើតឡើង
ដើម្បីធ្វើការពិសោធទៅលើដំណើរការ និងបណ្ដាឧបករណ៍ដែលនឹងប្រើប្រាស់សម្រាប់រ៉ូបូតដែល
នឹងត្រូវបានបាញ់បង្ហោះនៅឆ្នាំ ២០២០ ទន្ទឹមនឹងនេះ Schiaparelli ក៏នឹងមានបេសកកម្មស្វែងរក
សញ្ញានៃជីវិតនៅលើភពព្រះអង្គារផងដែរ៕

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ space


Tags: Schiaparelli Trace Gas Orbiter យានអវកាស អឺរ៉ុប