ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple អាចនឹងប្រើប្រាស់ថ្មដែលមានថាមពលខ្លាំងជាង ១៥% បើធៀប
ជាមួយនឹងផលិតផលបច្ចុប្បន្ន។
យោងតាម @OnLeaks អ្នកដែលធ្លាប់បញ្ចេញព័ត៌មានដែលគួរទុកចិត្ត ឱ្យដឹងថា iPhone 7 តាម គម្រោងនឹងត្រូវបានបំពាក់ថ្មដែលមានថាមពល 1.960 mAh។ បើធៀបនឹងថ្ម 1.715 mAh របស់
iPhone 6s គេឃើញថា ថ្មដែលនឹងបំពាក់នៅលើ iPhone 7 ធំជាង 245 mAh ប្រហាក់ប្រហែលនឹង
១៤,២%។
ប្រភពព័ត៌មានមួយចំនួន ធា្លប់បានឱ្យដឹងថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នឹងប្រើប្រាស់ប្រព័ន្
ធប្រតិបត្តិ A10 ជាមួយនឹងរចនារូបរាងថ្មី ដែលមិនត្រឹមតែមានកម្លាំងខ្លាំងនោះទេ តែវាក៏ស៊ីកន្លែង
តិចនោះដែរ។ ដូច្នេះ កន្លែងដែលនៅសល់ Apple នឹងប្រើប្រាស់ដើម្បីដាក់ថ្ម។
ថ្វីបើថ្មធំជាងមុន ប៉ុន្តែ iPhone 7 ត្រូវបានគេជឿថា នឹងស្ដើងជាង 1 mm បើធៀបនឹង iPhone 6s។
ដោយការបំបាត់ចោលរន្ធដោតកាស 3,5 mm ដើម្បីប្រើរួមជាមួយរន្ធ Lightning ស្មាតហ្វូនជំនាន់
ថ្មីរបស់ Apple អាចនឹងស្ដើង ត្រឹមតែ 6,1 mm។
យោងតាម @OnLeaks អ្នកដែលធ្លាប់បញ្ចេញព័ត៌មានដែលគួរទុកចិត្ត ឱ្យដឹងថា iPhone 7 តាម គម្រោងនឹងត្រូវបានបំពាក់ថ្មដែលមានថាមពល 1.960 mAh។
យោងតាមរូបថតបែកធ្លាយ រូបរាងរបស់ iPhone ជំនាន់ថ្មី មិនមានភាពខុសគ្នាប៉ុន្មាន បើធៀតប
នឹង iPhone បច្ចុប្បន្ន ហើយវានឹងត្រូវបានបង្ហាញខ្លួននៅខែកញ្ញាខាងមុខ។ អ្នកនឹងត្រូវរង់ចាំដល់
ឆ្នាំ ២០១៧ ទើបបានឃើញរូបរាងថ្មីស្រឡាងរបស់ iPhone ព្រោះពេលនោះ Apple នឹងធ្វើខួបលើក
ទី ១០ នៃការបង្ហាញខ្លួនដំបូងរបស់ iPhone ។
ប្រែសម្រួល ៖ បុត្រា