CamNews

ព័ត៌មានបច្ចេកវិទ្យា 

យុគចិន្តា៖ «ឱក សុគន្ធកញ្ញា ជាតារាចម្រៀងដើរទាន់បច្ចេកវិទ្យា»

ព័ត៌មានបច្ចេកវិទ្យា ៖ ឱក សុគន្ធកញ្ញា មិនត្រឹមតែជាតារាចម្រៀងដ៏ល្បីមួយរូប ថែម  ទាំង​ត្រូវបាន​គេស្គាល់យ៉ាងច្បាស់ថា ជាតារាមួយរូបដែលដើរទាន់បច្ចេកវិទ្យាថ្មីៗ។ ថ្មីៗនេះ តារាក្នុងចិត្តយុវវ័យ​​ រូបនេះបានបង្ហើប ប្រាប់ទៅកាន់ទស្សនិកជនពីគន្លឹះពិសេស នៃជោគជ័យនៅក្នុងអាជីពរបស់នាង នៅក្នុង កម្មវិធីស៊ីធីអ៊ិនប៉ុស្តិ៍លេខ21 កាលពីថ្ងៃព្រហស្បត្តិ៍ទី27 សីហា កន្លងទៅ។


ក្នុងសម្លៀកបំពាក់រ៉ូបពណ៌សដ៏ថ្លៃថ្នូ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បាន បង្ហើរសំនៀងយ៉ាង ពិរោះរណ្តំចិត្ត ដោយដាក់មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជាមួយនឹង ទូរស័ព្ទដៃថ្មី Galaxy Note 5 របស់នាង នៅក្នុងបទចម្រៀង « អស់ចិត្តអស់ថ្ម» ។


តាមរយៈបទសម្ភាសន៍នេះ ជាមួយពិធីការិនីមិនចេះចាស់ អ្នកនាង យុគ ចិន្តា គេសង្កេតឃើញថា ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងមួយរូប   ដែលនិយមប្រើប្រាស់ផលិតផលបច្ចេកវិទ្យាទំនើបៗ របស់សាមសុង ធ្វើជាជំនួយការក្នុងការងារប្រចាំថ្ងៃ ដើម្បីភាពជោគជ័យរបស់នាង។ អ្នកនាង យុគ ចិន្តា បានសរសើរថា ៖ «ក្នុងចំណោម តារានៅកម្ពុជាយើង បងឃើញថា ប្អូនជាតារាម្នាក់ដែលលេចធ្លោជាងគេផ្នែកបច្ចេកវិទ្យាទំនើប។ មិនសរសើរមិនបាន!»

សុគន្ធកញ្ញាបាននិយាយថា «ពេលខ្លះខ្ញុំចូលចិត្តឆែកមើលការផាត់មុខ ក៏ដូចជាម៉ូតសក់ តាមអ៊ីន ធឺណែត ដើម្បីបានគំនិតមកកែច្នៃខ្លួនឯងបន្ថែមជាមួយនឹងពណ៌រូបភាពច្បាស់ត្រជាក់ភ្នែកដូចធម្ម ជាតិពិតៗ វាងាយស្រួលឲ្យខ្ញុំបង្ហាញទៅអ្នកផាត់មុខរបស់ខ្ញុំ។»

សុគន្ធកញ្ញាបានបន្តថា «ពេលខ្លះខ្ញុំប្រើប៊ិក S Pen ដើម្បីគូរព្រាងច្នៃម៉ូតសម្លៀកបំពាក់នៅលើ ទូរ ស័ព្ទដៃ Note 5 រួចផ្ញើទៅឲ្យជាង ដើម្បីបានម៉ូតសម្លៀកបំពាក់ស្អាតៗប្លែកៗ សម្រាប់ ចូលរួម កម្ម វិធី និងសម្រាប់មុខជំនួញសំអាងការរបស់ខ្ញុំ»។

ក្រៅពីមុខងារទាំងនេះ សុគន្ធកញ្ញា បានប្រាប់ថា នាងបានទាញអត្ថប្រយោជន៍ពីការប្រើ ប្រាស់ ទូរស័ព្ទដៃទំនើបរបស់នាង ដើម្បីរក្សាទំនាក់ទំនងជាមួយនឹងអ្នកគាំទ្ររបស់នាង។ នាងថា ៖ «ថ្វីត្បិត តែខ្ញុំជាតារាក៏ពិតមែន តែការរស់នៅប្រចាំថ្ងៃក៏មិនខុសពី បងប្អូនទស្សនិកជនប៉ុន្មានដែរ ដោយគ្រាន់តែពេលខ្លះការងារមានភាពមមាញឹក មិនសូវជា មានពេលជួបជុំជាមួយក្រុមគ្រួសារ ប៉ុន្តែទោះបីជារវល់យ៉ាងណាក៏ដោយ ខ្ញុំក៏តែងតែឆ្លៀត ពេលខលតាម Skype ឬ LINE ចំណែក នកគាំទ្ររបស់របស់ខ្ញុំ ពួកគាត់តែងតែតាមដាន សកម្មភាពរបស់ខ្ញុំ តាមរយៈ Facebook និង Instagram»។

មិនត្រឹមតែប៉ុណ្ណេះ នៅក្នុងកម្មវិធី ស៊ីធីអ៊ិន ប៉ុស្តិ៍លេខ21  កញ្ញា ឱក សុគន្ធកញ្ញា បាន បង្ហាញនូវ ការ ពេញចិត្តយ៉ាងខ្លាំង ជាមួយនឹង Galaxy Note 5 ដោយបានសុំអ្នកនាង យុគ ចិន្តា ថតរូប Selfie  ព្រមទាំងចុះហត្ថលេខាលើរូបថតភ្លាមៗតែម្តង ធ្វើឲ្យអ្នកនាង យុគ ចិន្តា ទប់សរសើរមិន បាន។ តារារូបនេះបានបន្ថែមថា «ជាមួយនឹងការថតរូប ពេលនេះគ្មានអ្វីស្រួលជាងទូរស័ព្ទដៃទេ ថតភ្លាម សរសេរភ្លាម បង្ហោះភ្លាម! ប៉ុន្តែលើសពីនេះទៅទៀត នៅលើ Note 5 អាចឲ្យយើង សរសេរអក្សរដៃ ឬចុះហត្ថលេខាបានភ្លាមៗ គួរឲ្យពេញចិត្តជាទីបំផុត»។

គួររំលឹកថា ទូរស័ព្ទដៃទំនើប Galaxy Note 5 ទើបសម្ពោធកាលពីថ្ងៃសៅរ៌កន្លងទៅ ដែលទទួល បាន ការគាំទ្រ និងលក់ដាច់បំផុត ក្នុងចំណោមប្រភេទទូរស័ព្ទស្មាតហ្វូនទំនើបៗទាំងអស់។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​ ព័ត៌មាន ​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com


ប្រភព ៖ Samsung Cambodia

 


Tags: Samsung Galaxy Tab Samsung Tablet Cambodia Samsung Galaxy Tab S2