CamNews

ព័ត៌មានបច្ចេកវិទ្យា 

Windows Phone 7.8 នឹងបង្ហាញខ្លួននៅ ពីរបីសប្តាហ៍ខាងមុខនេះ

ការប្រកាសនេះមិនមែនចេញមកពី Microsoft ទេ គឺមានប្រភពចេញពីសំដីប្រធានក្រុម
ទទួល
បន្ទុកលើការអភិវឌ្ឍន៍ទូទៅរបស់ Nokia នៅអាស៊ីប៉ាស៊ីហ្វិច។

បណ្តាព័ត៌មានស្តីពីថ្ងៃបង្ហាញខ្លួនជាផ្លូវការនៃ Windows Phone 7.8 កំពុងតែមានការលេចលឺជា
ច្រើនក្នុងរយះពេលប៉ុន្មានថ្ងៃនេះ។ កាលពីសប្តាហ៍មុន ការិយាល័យមួយរបស់ Nokia នៅប្រទេស
ឥណ្ឌាបានឲ្យដឹងថា Windows Phone 7.8 នឹងបង្ហាញខ្លួននៅដើមត្រីមាសទីI ឆ្នាំក្រោយនេះ។ ក្នុង
នោះប្រហែលជានៅចុងខែតុលាឆ្នាំនេះ ក៏ជាពេលដែល Windows Phone 8 បង្ហាញខ្ឡួនផងដែរ។
ប្រពភមួយចំនួនផ្សេងទៀតបានសន្និដ្ឋានថា Windows Phone 7.8 នឹងបង្ហាញខ្លួនយឺតជាងពីរបី
សប្តាហ៍បើប្រៀបជាមួយ Version ប្រព័ន្ធប្រតិបត្តិការខ្ពស់បំផុតរបស់ Microsoft ។

ទន្ទឹមនឹងនោះ តាមប្រភពពី Pocket-lint សាខា Nokia នៅអាឡឺម៉ង់ក៏ទើបតែបង្ហាញនូវអត្ថបទមួយ
ឲ្យឃើញថា Microsoft នឹងមានបណ្តា Version ប្រព័ន្ធប្រតិបត្តិការខ្ពស់ជាង Windows Phone 7.8,
សរសេរកាត់ថា "7.x"។ បើទោះជាឈ្មោះហៅរបស់ Version ខ្ពស់ជាងនៅមិនទាន់បង្ហាញឲ្យដឹង
ក៏មនុស្សជាច្រើនបានសន្និដ្ឋានថា បើសិនជាការពិតនោះ Windows Phone 7.x ច្បាស់ជាគ្មានអ្វី
ក្រៅពី Window Phone 7.9 ឡើយ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Windows Phone 7.8 a few weeks​ microsoft hightech news