គំនិតស្ដីអំពីម៉ូដែលរថយន្ដក្រុង “ហោះ” ស្ដាប់ទៅដូចជាមាននៅតែនៅក្នុងភាពយន្ត ប៉ុន្ដែ តាម
ពិតជាបានក្លាយជាការពិតទៅហើយ នៅប្រទេសចិន។
ការសាកល្បងដំណើរការរថយន្តក្រុងដែលបម្លាស់ទីនៅទីខ្ពស់ ត្រូវបានធ្វើឡើងនៅក្នុងក្រុង Qin
huangdao កាលពីព្រឹកថ្ងៃទី២សីហា នេះបើតាមទំព័រ Shanghaiist។ រថយន្តក្រុងគំរូសាកល្បង
នេះ មានតែមួយទូរ ដែលមានបណ្ដោយ ២២ម៉ែត្រ ទទឹង ៧,៨ម៉ែត្រ និងកំពស់ ៤,៨ម៉ែត្រ។
រថយន្តយក្ស “ហោះ” នេះ មានកន្លែងអង្គុយចំនួន ១៨ ដែលដាក់ជាពីរជួរ កៅអីមូលចំនួចពីរនៅ
កណ្ដាល។ ក្រៅពីនេះ គឺមានកន្លែងឈរដែលអាចផ្ទុកមនុស្សបានដល់ទៅ ៣០០នាក់។
ក្រុមហ៊ុនផលិតរថយន្ដយក្សនេះ ឱ្យដឹងថា រថយន្ដនេះ នឹងរត់នៅពីលើ ខណៈដែលរថយន្តតូចនានា
រត់នៅខាងក្រោម។ រថយន្តយក្សដែលនឹងត្រូវគេដំឡើងរួចរាល់ នឹងអាចផ្ទុកមនុស្សបាន ១.២០០
នាក់ និងអាចធ្វើដំណើរបាន ៦០គីឡូម៉ែត្រ/ម៉ោង។
ប៉ុន្តែ ការសាកល្បងខាងលើនេះ ត្រូវបានគេយល់ថា មិនទាន់សមស្របជាមួយនឹងស្ថានភាពចរាចរណ៍
ជាក់ស្ដែង ព្រោះថា រថយន្តក្រុង “ហោះ” នេះ រត់នៅលើផ្លូវដែកពិសេសដែលមានប្រវែង ៣០០ម៉ែត្រ
ប៉ុណ្ណោះ។ ជាងនេះ ការចេញចូលរថយន្តនេះ ក៏នៅមានការលំបាក ព្រោះមិនទាន់មានជណ្ដើរយោង
ដូចការគ្រោងទុកនៅឡើយ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Transit Explore Bus បានចាប់ផ្ដើមគម្រោងរថយន្តក្រុង TEB នេះ តាំង
ពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែ រហូតមកដល់ខែឧសភា ទើបគម្រោងនេះ ទទួលបានចំណាប់អារម្មណ៍ពីប្រជា
ពលរដ្ឋ នៅពេលរថយន្តត្រូវបានឧទ្ទេសនាមនៅក្នុងពិព័រណ៍បច្ចេកវិទ្យាជាន់ខ្ពស់អន្តរជាតិលើកទី ១៩
ដែលប្រារព្ធឡើងនៅក្រុងប៉េកាំង។
មួយខែក្រោយមក ក្រុមហ៊ុនបានប្រកាសថា រថយន្តក្រុង TEB បានត្រៀមខ្លួនជាស្រេចដើម្បីដំណើរការ
សាកល្បងដំបូងនៅក្នុងខែសីហា។
បើធៀបនឹងរថភ្លើងក្រោមដី ប្រាក់ចំណាយសម្រាប់ផលិតរថយន្តក្រុង TEB មានតម្លៃទាបជាងដល់ទៅ
៥ដង ហើយគេត្រូវការពេលតែមួយឆ្នាំប៉ុណ្ណោះក្នុងការផលិត នេះបើតាមក្រុមហ៊ុន Transit Explore
Bus ។ រថយន្ដនេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាមធ្យោបាយមួយជួយសម្រួលដល់បញ្ហាស្ទះចរា
ចរណ៍ នៅក្នុងទីក្រុងធំៗរបស់ចិន។
ប្រែសម្រួល ៖ បុត្រា<