៤៧ឆ្នាំបានកន្លងទៅ ដែលបេសកកម្ម Apollo 11 បានដាក់ជើងដើរលើឋានព្រះចន្ទ ប៉ុន្តែ មកដល់
ពេលនេះ នៅតែមានមនុស្សជាច្រើន មិនជឿថា មនុស្សបានដើរលើឋានព្រះចន្ទ។
ថ្មីៗនេះ ការស្ទង់មតិមួយត្រូវបានធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារអនឡាញ Atomik
Reseach។ ការស្ទង់មតិបានធ្វើឡើងចំពោះជនជាតិអង់គ្លេសចំនួន ១០០៣នាក់ ដែលមានអាយុ
ចាប់ពី ១៨ឆ្នាំឡើងទៅ ដោយសួរថា “តើអ្នកជឿថា មនុស្សធ្លាប់ចុះចត និងដើរនៅលើឋានព្រះ
ចន្ទ ឬអត់?” លទ្ធផលដែលបានមកពីការស្ទង់មតិនេះ ពិតជាគួរឱ្យភ្ញាក់ផ្អើល។
កាលពីថ្ងៃទី ២០កក្កដា ឆ្នាំ ១៩៦៩ Neil Armstrong បានក្លាយជាមនុស្សដំបូងគេ ដែលបានឈាន
ជើងដើរនៅលើឋានព្រះចន្ទ ក្នុងបេសកកម្មរបស់យានអវកាស Apollo 11។ យាននេះ បាននាំអ្នក
អវកាសចំនួនបីរូប ឡើងទៅកាន់ឋានព្រះចន្ទ ក្នុងនោះរួមមាន Neil Armstrong, Buzz Aldrin និង
Michael Collins។ ប៉ុន្តែ មកដល់ពេលនេះ នៅតែមានមនុស្សជាច្រើនយល់ថា ការចុះដើរនៅលើ
ឋានព្រះចន្ទ គឺជារឿងប្រឌិត។
ក្នុងការស្ទង់មតិខាងលើ បង្ហាញថា ជនជាតិអង់គ្លេសដែលបានចូលរួមក្នុងការស្ទង់មតិចំនួន ៥២%
យល់ថា ការចុះចត និងដើរលើឋានព្រះចន្ទ គ្រាន់តែជាការប្រឌិត បើទោះរូបភាព និងវិដេអូនានា
ត្រូវបានបញ្ជូនផ្ទាល់មកកាន់ផែនដី ដោយមានមនុស្សប្រមាណជា ៥៣០លាននាក់ បានតាមដាន
ព្រឹត្តិការនេះ។
អ្នកអវកាសដែលបានឡើងដល់ឋានព្រះចន្ទដំបូងគេ (ពីឆ្វេងមកស្ដាំ គឺ Neil Armstrong,
Michael Collins និង Buzz Aldrin
តាំងពីដើម រហូតមកដល់ពេលនេះ មានអ្នកអវកាសចំនួន ១២នាក់ បានបោះជំហានដើរនៅលើ
ឋានព្រះចន្ទ ចាប់ពីឆ្នាំ ១៩៦៩ ជាមួយនឹង Apollo 11 និងឆ្នាំ ១៩៧២ ជាមួយនឹងយាន Apollo 17។
បើទោះជាការចុះចតលើឋានព្រះចន្ទ បានទទួលជោគជ័យ ហើយមានការថតវីដេអូ អំពីផ្ទៃដីរបស់
ព្រះចន្ទ ប៉ុន្តែ ក៏នៅតែមានគេមិនជឿថាវាជាការពិត។
តារាវិទូម្នាក់ បានលើឡើងនូវមូលហេតុមួយដើម្បីបង្ហាញជាភស្ដុតាងឱ្យមនុស្សទាំងឡាយឃើញ
ថា ព្រឹត្តិការខាងលើគឺជាការពិត។ “អ្នករាល់គ្នា ចូរមើលទៅលើទង់ជាតិអាមេរិកដែល ត្រូវបាន
ដោតនៅលើឋានព្រះចន្ទ ពេលដែលអ្នកអវកាសបានចុះដើរនៅទីនោះ ហើយជាក់ស្ដែងគឺ ពុំមាន ផ្កាយណាមួយបង្ហាញខ្លួនក្នុងរូបថតដែលថតដោយអ្នកអវកាស”។
ប្រែសម្រួល ៖ បុត្រា