CamNews

ប្លែកៗ 

ប្លែកៗ៖ ភោជនីយដ្ឋានលំដាប់ អន្តរជាតិដែល បើកនៅក្នុងគុក

ឧក្រិដ្ឋជនតែងតែរត់គេចពីប៉ូលីស ព្រោះមិនចង់ជាប់គុក ប៉ុន្តែសម្រាប់ឧក្រិដ្ឋជនដែលបានចួល
ទៅក្នុងពន្ធនាគារ HMP Cardiff នៅប្រទេសអង់គ្លេសវិញនោះប្រហែលជាបះសក់មិនស្ទើរនោះ
ទេព្រោះទីនេះហើយជាកន្លែងដែលឧក្រិដ្ឋជនទាំងនោះ អាចកែប្រែខ្លួនហើយ ពេលចេញពីគុក
អាចមានមុខរបរល្អប្រសើរទៀតផង។

អ្វីដែលប្លែកនោះគឺថា ក្នុងពន្ធនាគារមួយដែលមានសន្តិសុខយាមកាមយ៉ាងតឹងរឹងនេះគឺគេបាន
បង្កើតអោយមានភោជនីយដ្ឋានប្រណិតមួយកន្លែងនៅក្នុងពន្ធនាគារនេះតែម្ដង ដែលអ្វីដែលវា
កាន់តែប្លែកនោះគឺថា រាល់មុខម្ហូបដែលចម្អិនគឺចម្អិនដោយអ្នកទោសក្នុងពន្ធនាគារនេះផ្ទាល់តែ
ម្ដង ក៏ដូចជាអ្នកបម្រើសេវាកម្មក៏ជាអ្នកទោសផងដែរ។

មានមនុស្សមួយចំនួនប្រហែលជាគិតថាម្ហូបដែលអ្នកទោសចម្អិនប្រហែលជាមិនមានរសជាតិ
គួរអោយពិសារនោះទេ ប៉ុន្តែសម្រាប់ភោជនីយដ្ឋានក្នុងពន្ធនាគារដែលត្រូវបានគេដាក់ឈ្មោះ
ថា Clink Cymru នេះសន្យាថានឹងបម្រើភ្ញៀវនូវអាហារដែលមានគុណភាព និងរសជាតិលំដាប់
អន្តរជាតិ ជាមួយនឹងទីកន្លែងធំទូលាយដែលអាចទទួលភ្ញៀវបាន ៩៦ នាក់។

បុគ្គលិកជាអ្នកទោសដែលធ្វើការក្នុងភោជនីយដ្ឋាននេះទាំងអស់មានចំនួន ៣០ នាក់ដែលសុទ្ធ
សឹងតែជាអ្នកទោសកម្រិត D ដែលត្រូវបានគេស្គាល់ថាជាបីតាឧក្រិដ្ឋជនដែលធ្លាប់បានធ្វើអំពើ
ខុសច្បាប់ដែលជាប់ទោសធ្ងន់ធ្ងរ ត្រូវបានគេដាក់អោយមកធ្វើជាចុងភៅក៏ដូចជាអ្នកបម្រើសេវា
កម្មក្នុងភោជនីយដ្ឋាននេះ។

ម្ចាស់គំនិតក្នុងាការបើកភោជនីយដ្ឋានក្នុងគុកនេះគឺលោក Alberto Crisci ដែលជាមេចុងភៅល្បី
ម្នាក់នៅក្នុងភោជនីយដ្ឋានល្បីមួយនៅទីក្រុង London ដែលលោក
បានប្រាប់ថា អ្វីៗទាំងនេះគឺ
ធ្វើដើម្បីអោយអ្នកទោស ដែលធ្លាប់តែធ្វើអំពើអាក្រក់អាចចាប់ជាជំនាញ មួយពិតប្រាកដសម្រាប់
ពួកគេចិញ្ចឹមជីវិត នៅពេលដែលគេចេញពីគុកទៅ កុំអោយធ្វើនូវអំពើខុសច្បាប់ទៀត៕


ដោយ៖ ម៉ូកា
ប្រភពពី៖ k14 
 


Tags: prison uk restaurant