CamNews

ព័ត៌មានបច្ចេកវិទ្យា 

គំនិតស្ដីពីកង់ហោះ ក្លាយជាការពិត តម្លៃ ១០១០ ដុល្លារ មួយគ្រឿង (វីដេអូ)

ធ្លាប់តែឃើញនៅក្នុងភាពយន្ដ ប៉ុន្ដែ “កង់ហោះ” ត្រូវបានគេធ្វើឱ្យចេញជារូបរាងប្រាកដ ហើយ
មិនយូរប៉ុន្មាន វានឹងក្លាយជាផលិតផលពាណិជ្ជកម្មដ៏អស្ចារ្យមួយ។

ជាស្នាដៃរបស់អ្នករចនា ជនជាតិអង់គ្លេស Chris Malloy “កង់ហោះ” ដំបូងគេបង្អស់ក្នុងលោក
ត្រូវបានគេរួមផ្សំ រវាង “សេរីភាពរបស់ឧទ្ធម្ភាគចក្រ ជាមួយនឹងភាពសាមញ្ញរបស់ម៉ូតូ” ដើម្បីនាំ
មកនូវបទពិសោធថ្មី និងប្លែក។ កង់ហោះនេះ បច្ចុប្បន្ន ទើបមានតែកំណែដំបូង ដែលតូចស្មើ
នឹង  ១/៣ នៃកំណែផ្លូវការ ប៉ុន្ដែ មកដល់ពេលនេះ មានអ្នកបញ្ជាទិញយ៉ាងច្រើន នៅលើគេហ
ទំព័រ Kickstarter ដើម្បីគាំទ្រផលិតផលនេះ។

ក្រុមអ្នកបច្ចេកវិទ្យាអះអាងថា កំណែផ្លូវការ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ដឹងបាននូវអារម្មណ៍
ពិតប្រាកដថា ការបើកបរកង់ហោះ វានឹងបែបណា។ កង់ហោះកំណែតូចនេះ ក៏មានបំពាក់អំពូល
ភ្លើង LED ច្រើនពណ៌ផងដែរ។

សម្រាប់កំណែផ្លូវការ អ្នកប្រើប្រាស់អាចបើកបរ ឬហោះដោយមិនមានអ្នកបើកបរ ចំណែក
កំណែតូច អាចហោះទៅតាមការគ្រោងទុកជាមុន ក៏ដូចជាហោះតាមម្ចាស់ ឬហោះជុំវិញ នៅពី
លើម្ចាស់។ កំណែតូចរបស់កង់ហោះនេះ មានតម្លៃប្រហែល ១០១០ ដុល្លារអាមេរិក ហើយនឹង
ត្រូវបានដាក់លក់ ចាប់ពីខែវិច្ឆិកាខាងមុខ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet/Youtube/Kickstarter