CamNews

ព័ត៌មានបច្ចេកវិទ្យា 

Micro ជាម៉ាស៊ីនបោះពុម្ភ 3D មានតម្លៃ ២៤៩ដុល្លារ

នៅ​ពេល​​មាន​ម៉ាស៊ីនបោះពុម្ភ  3D Micro អ្នក​នឹង​អាច​បង្កើត​បាន​របស់​របរ​ប្រើ​ប្រាស់ ​ របស់​ក្មេង​
លេងធុន​តូច​គ្រប់​ប្រភេទ មិន​ថា ស្លាប​ព្រា កែវ ឬ​តុក្កតា​។ល។

បច្ចុប្បន្ន នៅលើទីផ្សារ គេឃើញមានម៉ាស៊ីនបោះពុម្ភ 3D ជាច្រើនប្រភេទ ត្រូវបានគេដាក់លក់
ប៉ុន្ដែ ពួកវាសុទ្ធិតែមានតម្លៃថ្លៃ។ ឧទាហរណ៍ដូចជា Replicator Mini របស់ក្រុមហ៊ុន MakerBot
ដែលធ្លាប់ជាផលិតផល មានតម្លៃទាបបំផុត ក៏ឡើងដល់ ១៣០០ដុល្លារអាមេរិក។

ដើម្បីជួយឱ្យបណ្ដាអតិថិជន អាចប្រើប្រាស់ម៉ាស៊ីនបោះពុម្ភ  3D គ្រប់ក្រុមហ៊ុន គ្រប់គ្រួសារ ក្រុម
ហ៊ុន M3D ថ្មីៗនេះ ទើបបានឧទ្ទេសនាមម៉ាស៊ីនបោះពុម្ភ 3D Micro ។ វាត្រូវបានក្រុមហ៊ុននេះ
ហៅថា “ម៉ាស៊ីនបោះពុម្ភ 3D សម្រាប់មនុស្សគ្រប់គ្នា”។ ផលិតផលនេះ បច្ចុប្បន្នត្រូវបានក្រុមហ៊ុន
ដាក់បង្ហាញនៅលើទំព័រ Kickstarter ដើម្បីប្រមូលទុន សម្រាប់សកម្មភាបផលិត។

ម៉ាស៊ីននេះ ត្រូវបានបំពាក់បច្ចេកវិទ្យា ដែល M3D ហៅថា Micro Motion Technology។ ក្រុមហ៊ុន
នេះ ក៏បាននិយាយថា នេះគឺជាម៉ាស៊ីនបោះពុម្ភ 3D តូចបំផុត ព្រមទាំងដំណើរការប្រកបដោយ
ភាពស្ងាត់ស្ងៀម និងសំចៃថាមពលបានច្រើន ធៀបនឹងគូប្រជែង។ Micro អាចប្រើបានជាមួយនឹង
ជ័រ PLA និង ABS ក៏ដូចជាសរសៃ Micro របស់ M3D ផ្ទាល់។

ក្រុមហ៊ុន M3D បង្ហើបឱ្យដឹងថា ម៉ាស៊ីននេះ នឹងត្រូវបានដាក់លក់ក្នុងតម្លៃ ២៤៩ដុល្លារអាមេរិក
ដែលជាម៉ូដែលមានតម្លៃទាបបំផុត នាពេលបច្ចុប្បន្ន។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail/ Kickstarter/youtube


Tags: Micro 3D 3D printer Kickstarter M3D