ការចង់បានស្មាតហ្វូន Freedom 251 របស់ឥណ្ឌា ដែលមានតម្លៃត្រឹមតែ ៣,៦ដុល្លារអាមេរិក
គឺមិនមែនជារឿងងាយស្រួលនោះទេ។
ទំព័រ BBC បានឱ្យដឹងថា នៅពេលកាន់នឹងដៃ ស្មាតហ្វូននេះធ្វើឱ្យយើងមានអារម្មណ៍ដូចជា
កំពុងតែកាន់ iPhone 5 ដូច្នោះដែរ។ បើទោះជាមានតម្លៃមហាទាប ប៉ុន្តែ ស្មាតហ្វូននេះ នៅតែ
មានកាមេរ៉ាទាំងមុខ និងក្រោយ អេក្រង់ 4 inch, RAM 1 GB អង្គចងចាំក្នុង 8 GB រួមនឹងរន្ធ
ដោតមេម៉ឺរីឡើងដល់ 32 GB និងឈីប 4-core ។
Freedom 251 មានពីរពណ៌ឱ្យជ្រើសរើស គឺពណ៌ខ្មៅ និង ស ហើយវាដំណើរការដូចស្មាត
ហ្វូនធម្មតា។ ប៉ុន្តែ គេមិនទាន់អាចវាយតម្លៃ Freedom 251 បានទេ ព្រោះថា វាបំពាក់កម្មវិធី
តែមួយចំនួនតូចប៉ុណ្ណោះ ដូចជាកម្មវិធីចាក់បទចម្រៀង គិតលេខ ប្រាវសឺរ និងអ៊ីមេល។
កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុន Ringing Bells បានអះអាងថា នឹងចែកចាយស្មាតហ្វូននេះ
ទៅដល់អតិថិជន នៅថ្ងៃទី ៣០មិថុនាខាងមុខ ប៉ុន្តែ ថ្មីៗបានប្រកាសថា នឹងពន្យាពេលដល់ថ្ងៃ
ទី ៧កក្កដា។ ទំព័រ BGR ចុះផ្សាយថា ក្រុមហ៊ុន Ringing Bells នឹងបញ្ចេញលក់ស្មាតហ្វូននេះ
ចំនួន ២០០០០០គ្រឿង បើទោះមានអ្នកបញ្ជាទិញរហូតដល់ ៧០លាននាក់ មានន័យថា ក្នុង
ចំណោមអ្នកបញ្ជាទិញ ៣៥០នាក់ គឺមានតែម្នាក់ប៉ុណ្ណោះដែលនឹងទទួលបានស្មាតហ្វូននេះ។
ត្រូវបានឧទ្ទេសនាមកាលពីខែកុម្ភៈ ឆ្នាំ ២០១៦ និងបន្ទាប់ពីបានពន្យាពេលជាច្រើនលើក
Freedom 251 នៅតែមិនទាន់បង្ហាញខ្លួនក្នុងទីផ្សារ ធ្វើឱ្យមនុស្សជាច្រើនយល់ថា វាគ្រាន់តែ
ជាល្បិចឃោសនារបស់ក្រុមហ៊ុន Ringing Bells។ បើគេគិតតែ accessories នោះតម្លៃផលិត
ស្មាតហ្វូននេះឡើងដល់ ៥០ដុល្លារទៅហើយ។ Kirit Somaiya ដែលជាសមាជិកសភាឥណ្ឌា
យល់ថា នេះគឺជាការបោកប្រាស់។
យ៉ាងនេះក្ដី Mohit Goel ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Ringing Bells បានបដិសេធរាល់ការ
ចោទប្រកាន់ខាងលើ។
ប្រែសម្រួល ៖ បុត្រា