CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នកវិទ្យាសាស្ដ្រ បង្កើតកូនកាត់ រវាងសត្វ និងមនុស្ស

វិទ្យាសាស្ដ្រទំនើបអាចបង្កើតអំប្រ៊ីយ៉ុងកូនកាត់ មនុស្ស-សត្វ ហើយគម្រោងបង្កើតសត្វកូនកាត់ដូច
នៅក្នុងរឿងព្រេងរបស់ប្រទេសក្រិក កំពុងត្រូវបានគេពិចារណាយ៉ាងយកចិត្តទុកដាក់។


សត្វ Chimera  នៅក្នុងរឿងព្រេងរបស់ប្រទេសក្រិក 
 

នៅក្នុងរឿងព្រេងរបស់ប្រទេសក្រិក Chimera គឺជាសត្វចម្លែកដែលជាកូនកាត់សត្វតោ ពពែ និង
ពស់។ សត្វនេះមិនមាននៅក្នុងពិភពលោកនោះទេ ប៉ុន្តែ ការបង្កាត់ពូជរវាងសត្វនឹងសត្វ គឺជាគំនិត
មួយដែលអាចក្លាយជាការពិត។ ប្រការនេះ ក៏កំពុងធ្វើឱ្យអ្នករិះគន់ មានការព្រួយបារម្ភ។

កាលពីសប្ដាហ៍មុន មន្ទីរសុខាភិបាលជាតិអាមេរិក (NIH) បានស្នើឱ្យមានការអនុម័តទៅលើគោល
នយោបាយថ្មីមួយដែលអនុញ្ញាតឱ្យផ្ដល់ជំនួយដល់ក្រុមអ្នកវិទ្យាសាស្ដ្រក្នុងការបង្កើត សត្វមួយ
ប្រភេទដែលគេហៅថា Chimera ។ ដោយការប្រើបច្ចេកវិទ្យាហ្សែន គេជឿថា វាអាចនឹងកើតឡើង
នៅពេលកោសិកាមនុស្ស រួមផ្សំជាមួយបណ្ដាកោសិការបស់សត្វផ្សេងៗ និងវិវឌ្ឍន៍ទៅជាសត្វកាត
មនុស្ស។

មុននេះ កាលពីខែកញ្ញា NIH បានផ្អាកការផ្ដល់ជំនួយទៅឱ្យគម្រោងស្រាវជ្រាវប្រភេទនេះដើម្បីពិចារ
ណាអំពីសីលធម៌នៃការបង្កើតជាសត្វដែលអាចមានរូបរាងជាមនុស្ស។ ក្រុមអ្នកគាំទ្រយល់ថា ការ
ស្រាវជ្រាវនេះអាចជួយឱ្យអ្នកវិទ្យាសាស្ដ្រយល់កាន់តែច្បាស់អំពីប្រភេទជម្ងឺរបស់មនុស្ស ហើយ
ស្វែងរកវិធីថ្មីដើម្បីព្យាបាល។

ដើម្បីក្ដាប់បាននូវបញ្ហាដែលទាក់ទឹននឹងសីលធម៌ អ្នកដឹកនាំកម្មវិធី All Things Considered Ray
Suarez បានសម្ភាសជាមួយ Insoo Hyun សាស្ដ្រាចារ្យផ្នែកសីលធម៌ជីវសាស្ដ្រនៅសកលវិទ្យាល័យ
Case Western Reserve។

គេដឹងថា បច្ចុប្បន្ន ច្បាប់បានអនុញ្ញាតឱ្យបញ្ចូលកោសិការបស់មនុស្ស ទៅក្នុងអំប៊្រីយ៉ុងរបស់សត្វ
ក្នុងរយៈពេល ១៤ថ្ងៃ ហើយការសិក្សាស្រាវជ្រាវនេះនឹងត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់។
មូលហេតុដែលត្រូវព្រួយបារម្ភភាគច្រើនគេមានការព្រួយបារម្ភអំពីបញ្ហាការពារសត្វ។ យើងមិនដឹង
ប្រាកដថា ការពិសោធនេះនឹងធ្វើឱ្យសត្វត្រូវរងទុក្ខបែបណា។ ក្រៅពីនេះ ក៏មានការព្រួយបារម្ភ
ខ្លាំង អំពីការច្របល់បញ្ចូលគ្នារវាងមនុស្សនិងសត្វ អាចនឹងនាំឱ្យសត្វត្រូវប្រែប្រួលរួបរាង។ មនុស្ស
ធម៌គឺជាប្រការដែលមិនអាចយកមកលេងសើចបាននោះទេ បើទោះជាតម្លៃនៃការពិសោធ ស្រាវ
ជ្រាវរបស់យើង ខ្ពស់ដល់កម្រិតណាក៏ដោយ។

Insoo Hyun បានសំដែងការគាំទ្រចំពោះការពិសោធបង្កាត់ពូជ ប៉ុន្តែ លោកថ្លែថា ត្រូវតែមានលក្ខ
ខណ្ឌច្បាស់លាស់។

គំនិតនៃការបង្កើតអ្វីដែលមិនមាននៅក្នុងធម្មជាតិ

អ្នកវិទ្យាសាស្ដ្រ​ អាចបង្កើត​សត្វដែលមានរូបរាងដូចមនុស្ស


Insoo Hyun យល់ថា នេះគឺជាការយកចិត្តទុកដាក់បំផុតរបស់សាធារណជន។ មនុស្សជាច្រើន
យល់ថា វានឹងមានលទ្ធផលពិបាកស្មានកើតឡើង នៅពេលបង្កើតសត្វប្រភេទថ្មីមួយ។ នេះគឺជា
ការព្រួយបារម្ភសមស្រប។ Insoo Hyun ថ្លែងថា ការពិសោធ ស្រាវជ្រាវនេះ ត្រូវការការតាមដាន
ឱ្យបានហ្មត់ចត់។ ពួកគេនឹងមិនអនុញ្ញាតឱ្យកូន Chimera ចាកចេញពីបន្ទប់ពិសោធ ហើយដើរ
ត្រេតត្រតតាមដងផ្លូវ។

ក្រុមប្រឹក្សាពិនិត្យឡើងវិញ ត្រូវកំណត់ព្រំដែនយ៉ាងណា?

បើតាម Insoo Hyun ក្រុមប្រឹក្សាពិនិត្យឡើងវិញ គួរតែមានឯកសារតាមដាន និងប្រវត្តិតាមដានការ
ពិសោធ ស្រាវជ្រាវអំពីអំប៊្រីយ៉ុងរបស់មនុស្ស និងសត្វ ក្រោយមកបង្ហាញអំពីវិធីគ្រប់គ្រងឱ្យបានត្រឹម
ត្រូវបំផុត។ នោះគឺជាជំហានដំបូងនៃការពិសោធទៅលើ Chimera ។

ប្រែសម្រួល ៖ តារា


Tags: សត្វកាត់មនុស្ស Insoo Hyun វិទ្យាសាស្ដ្រ Chimera