អង់គ្លេស៖ បើតាមការអោយដឹងពីគេហទំព័រ ដេលីមែល កាលពីថ្ងៃ ពុធម្សិលមិញនេះថា
មានអំពើអមនុស្សធ៌មមួយ បានកើតឡើងក្នុងប្រទេសអង់គ្លេស ខណៈដែលបុរសវ៏យ
កណ្ដាលម្នាក់ បានលើកជើងរបស់គាត់ ទាត់ចំពេញផ្ទៃមុខប៉ូលីស។
តាមប្រភពដដែបានអោយដឹងថា រឿងមួយដ៏សែនខ្វះសុជវធម៌នេះ បានកើតឡើងក្នុងទីក្រុង
Leicester នៃប្រទេសអង់គ្លេស ខណៈដែលប៉ូលីសចរាចរណ៍ម្នាក់ បានកំពុងបញ្ជាអោយរយ
យន្ដមួយ ដែលចតក្នុងតំបន់ហាមឃាត់ លើដងផ្លូវសាធារណៈ ហើយបែរជាបុរស ជាម្ចាស់
រថយន្ដនោះ ខ្វះការពិចារណា បានលើកជើងទាត់ ចំពេញផ្ទៃមុខប៉ូលីសនោះតែម្ដង។
ទោះបីជាយ៉ាងណាក៏ដោយ ក៏បុរសដែលគា្ននសីលធ៌ម គឺលោក Young ត្រូវបានបញ្ជូនទៅ
កាន់តុលាការ ខណៈដែលប៉ូលីសចរាចរណ៍រូបនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ សង្គ្រោះ
បន្ទាន់។ នេះវីដេអូក្លីបដែល បង្ហាញពីលោក Young ទាត់ប៉ូលីស សូមចុចដើម្បីមើល៕
ដោយ៖ សីហា
ប្រភព៖ daillymail