អង្គភាពស៊ើបការណ៍សម្ងាត់របស់ ម៉ាឡេស៊ី សហការណ៍ជាមួយ FBI ស្រាវជ្រាវលើករណី
សង្ស័យថាជាភេរវកម្ម ទាក់ទិននឹងយន្ដហោះបាត់ខ្លួន ដែលមានស្លាកលេខ MH370 ហោះពី
Kuala Lumpur ទៅកាន់ក្រុងប៉េកាំង កាលពីថ្ងៃទី ៨កន្លងទៅ។
ទំព័រ Yahoo News រាយការណ៍ថា គេបានរកឃើញវីដេអូ CCTV នៅឯព្រលានយន្ដហោះ នៅ
ក្រុង Kuala Lumpur មានរូបភាពរបស់មនុស្ស ២នាក់ ដែលសង្ស័យថា បានប្រើប្រាស់អត្ត
សញ្ញាណប័ណ្ណដែលបានលួច ដើម្បីធ្វើបែបបទឡើងយន្ដហោះ។ វីដេអូនេះ នឹងត្រូវបានប្រើ
ប្រាស់សម្រាប់ការស្រាវជ្រាវបន្ដ។
វត្ថុដែលគេរកឃើញ នៅលើសមុទ្រ សង្ស័យថា ជាបំណែកទ្វាររបស់យន្ដហោះ
ចំណែករដ្ឋមន្ដ្រី ក្រសួងការពារជាតិ និងជារដ្ឋមន្ដ្រីគមនាគមន៍ម៉ាឡេស៊ី លោក Datuk Seri
Hishammuddin Husein បានបញ្ជាក់ថា យ៉ាងហោចមានឈ្មោះចំនួន ៤នាក់ ដែលគួរឱ្យសង្ស័យ
កំពុងត្រូវបានស៊ើបអង្កេត។ មន្ដ្រីមានសមត្ថកិច្ចម៉ាឡេស៊ី ក៏បានរកឃើញជនក្លែងបន្លំ ២នាក់ផ្សេង ទៀតដែលនៅលើយន្ដហោះបាត់ខ្លួននោះ ប៉ុន្ដែអត្តសញ្ញាណ និងសញ្ជាតិរបស់ពួកគេ មិនទាន់
ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ។
ជនទាំង ៤នាក់ខាងលើ សុទ្ធតែបានទិញសំបុត្រយន្ដហោះពីក្រុមហ៊ុនអាកាសចរណ៍ចិន China
Southern Airlines ដែលជាដៃគូជំនួញរបស់ Malaysia Airlines ។
រីឯបេសកកម្មស្វែងរកយន្ដហោះបាត់ខ្លួន ទន្ទឹមនឹងម៉ាឡេស៊ី ក៏មានកងកម្លាំងនៃបណ្ដាប្រទេស
ដូចជា អាមេរិក ចិន សឹង្ហបុរី ថៃ និងវៀតណាម កំពុងដុតដៃដុតជើងដើម្បីស្វែងរកទីតាំងប្រាកដ
ដែលយន្ដហោះនេះធ្លាក់។
ក្នុងបេសកកម្មស្វែងរកនៅលើផ្ទៃសមុទ្រ គេក៏បានរកឃើញវត្ថុមួយចំនួន ដែលគួរឱ្យសង្ស័យ ប៉ុន្ដែ
បន្ទាប់ពីចូលទៅជិត ទើបគេដឹងថា វាគ្រាន់តែជាអាវពោង ឬដុំឈើ។ ចំណែកខ្សែប្រេងអណ្ដែត
លើផ្ទៃសមុទ្រ ដែលមានប្រវែងប្រហែល ២០គីឡូម៉ែត្រ ក៏កំពុងត្រូវបានគេស្រាវជ្រាវ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Yahoo/VE