CamNews

ព័ត៌មានបច្ចេកវិទ្យា 

រកឃើញភព circumbinary ថ្មី គោចរជុំវិញព្រះអាទិត្យពីរ

ក្រុមតារាវិទូមកពីអ៊ីស្រាអែល អឺរ៉ុប កូរ៉េខាងត្បូង និងអាមេរិក បានប្រកាសថា ពួកគេបានរក
ឃើញភពថ្មីមួយដែលហោះហើរជុំវិញផ្កាយ ចំនួនពីរ ដែលភពនេះ ត្រូវបានគេចាត់ទុកជា
ប្រភេទ circumbinary គឺភពមួយ មានព្រះអាទិត្យពីរ។

ភពថ្មីមួយនេះ ត្រូវបានគេដាក់ឈ្មោះថា​ Kepler - 453B ដែលមួយឆ្នាំរបស់វា មាន ២៤០,៥ថ្ងៃ។
ចំណែក មួយឆ្នាំរបស់ព្រះអាទិត្យពីរដែលវិលជុំវិញគ្នានោះ មានចំនួន ២៧,៣ថ្ងៃ។ ព្រះអាទិត្យ
ឬផ្កាយដែលធំជាងគេ មានឈ្មោះថា Kepler-453A មានទំហំប្រហាក់ប្រហែលនឹងព្រះអាទិត្យ
​របស់មនុស្ស។

ប្រព័ន្ធផ្កាយគោលពីរនេះ ស្ថិតក្នុងកញ្ចុំផ្កាយ Lyra ដែលមានចម្ងាយប្រមាណ ១៤០០ឆ្នាំពន្លឺពី
ផែនដី។ តាមការគន់គូរ ប្រព័ន្ធផ្កាយគោលពីរនេះ មានអាយុកាល ពី ១ ទៅ ២ពាន់លានឆ្នាំ ពោលគឺក្មេងជាងប្រព័ន្ធព្រះអាទិត្យរបស់មនុស្សលោក។ មកដល់ពេលនេះ គេនៅមិនទាន់
មានទិន្នន័យគ្រប់គ្រាន់ដើម្បីអះអាងអំពីទម្ងន់របស់ភពខាងលើនេះនៅឡើយ​ ប៉ុន្មានភពនេះ
អាចនឹងស្រាលជាងផែនដីដល់ទៅ ១៦ដង។

ដោយសារតែជាភពដែលមានជាតិឧស្ម័នច្រើន ដូច្នេះ Kepler - 453B ប្រហែលមិនមែនជា
កន្លែងដែលមានជីវិតរស់នៅ ប៉ុន្តែ ព្រះចន្ទរបស់វា អាចនឹងផ្ទុយពីនេះ។

បច្ចុប្បន្ន គេបានរកឃើញភពប្រភេទ circumbinary ចំនួន ១០មកហើយ។ Kepler ក៏បានរក
ឃើញថា ភពប្រភេទនេះ មានច្រើននៅក្នុងហ្គាឡាក់ស៊ី Milky Way របស់យើង៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Nature World News‎


Tags: Kepler 453b ភព​ ព្រះអាទិត្យគោលពីរ