CamNews

ព័ត៌មានបច្ចេកវិទ្យា 

ភព K2-3d ចម្ងាយ ១៥០លានឆ្នាំពន្លឺ អាចនឹងមានមនុស្សភពផ្កាយ រស់នៅ

ភពមួយដែលត្រូវបានគេដាក់ឈ្មោះថា K2-3d មានចម្ងាយពីផែនដី ១៥០លានឆ្នាំពន្លឺ អាចនឹង
មានមនុស្សភពផ្កាយរស់នៅ។

K2-3d មានលក្ខណៈគ្រប់គ្រាន់ដើម្បីអាចឱ្យមនុស្សភពផ្កាយរស់នៅ ព្រោះវាមានផ្កាយមេនៅក្បែរ
ដែលជាកត្តាមួយជួយឱ្យទឹកស្ថិតក្នុងសភាពរាវ កក់ក្ដៅ និងមានអាកាសធាតុដូចផែនដី នេះបើ
តាម New Scientist ចុះផ្សាយក្នុងថ្ងៃនេះ។

គន្លងគោចររបស់ភព K2-3d ជិតនឹងដើរទៅដល់ចំនុចមួយដែលកើតមានបាតុភូតសូរ្យគ្រាស ជា
មួយនឹងផ្កាយមេដែលវាហោះជុំវិញ ដែលនេះបានជួយបកស្រាយនូវសំនួរដែលសួរថា តើភពនេះ
មានផ្ទុកជីវិតដែរ ឬយ៉ាងណា។

កែវពង្រីកអវកាស Kepler របស់ NASA បានរកឃើញភព K2-3d តាមរយៈផ្កាយមេរបស់វា។
NASA នឹងប្រើប្រាស់កែវពង្រីក Hubble ដើម្បីពិនិត្យមើល K2-3d ក្នុងរយៈពេល៥ថ្ងៃក្នុងអំឡុង
ពេលវាមានបាតុភូតសូរ្យគ្រាស នៅឆ្នាំ ២០១៧។

បណ្ឌិត Bjorn Benneke មកពីវិទ្យាស្ថានបច្ចេកវិទ្យា California អាមេរិក ឱ្យដឹងថា ក្រុមអ្នកវិទ្យា
សាស្ដ្រសង្ឃឹមថានឹងរកឃើញស្រទាប់បរិយាកាសដែលសម្បូរដោយ hydro ឬពពកច្រើននៅ
លើភពដែលដូចផែនដីនេះ។ ទាំងពីរនេះគឺជាសញ្ញាដ៏សំខាន់របស់ជីវិតនៅក្នុងអវកាស។

បើសិនក្រុមអ្នកវិទ្យាសាស្ដ្ររកឃើញសញ្ញារបស់ម៉ូលេគុលទឹក ឧស្ម័នមេតាន ឬ ធាតុអាម៉ូញាក់
(ammoniac) ក្នុងបរិយាកាសរបស់ K2-3d ពួកគេនឹងមានឱកាសស្វែងរកមនុស្សភពផ្កាយនៅទី
នេះ។

Benneke ឱ្យដឹងថា “បើសិនជារកឃើញសញ្ញាណាមួយ យើងខ្ញុំនឹងពិនិត្យមើលវាដោយយកចិត្ត
ទុកដាក់ ដោយប្រើកែវពង្រីកអវកាស James Webb ជំនួសឱ្យកែវពង្រីក Hubble នៅឆ្នាំ ២០១៨”។
ភព K2-3d ធ្ងន់ជាងផែនដី ១,៥ដង ហើយវាហោះជុំវិញផ្កាយមេរបស់វាដែលមានឈ្មោះថា EPIC
201367065 ជាមួយនឹងវដ្ដ ៤៥ថ្ងៃក្នុងមួយជុំ។ ភព K2-3d មានចម្ងាយពីផែនដី ១៥០លានឆ្នាំពន្លឺ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: ភព K2-3d មនុស្សភពផ្កាយ