Samsung Galaxy Note 3 ទើបតែធ្វើការចែកចាយដាក់លក់ នៅតាមបណ្តា ប្រព័ន្ធទូរស័ព្ទចល័ត
មួយចំនួន នៅអាមេរិច នៅក្នុងខែ តុលា នេះ។ អនុប្រធាន Apple គឺលោក Schiller បានចែករំលែក
នៅលើបណ្តាញទំនាក់ទំនងសង្គមដោយ Share Link ពី Ars Technica និងបានបញ្ជាក់ថា Sam
sung គឺជាជនបោកប្រាស់។
ខ្លឹមសារនៅលើគេហទំព័របច្ចេកវិទ្យានេះ បានឲ្យដឹងថា ក្រុមហ៊ុន Samsung មិនបានផ្តល់នូវ
ចំនួនតួរលេខច្បាស់លាស់ ស្តីពី Performance របស់ Galaxy Note 3 នោះទេ។ ពេលដែល
ពិសោធនៅលើ benchmark, CPU របស់ស្មាតហ្វូន បានដំណើរការដោយស្វ័យប្រវត្តិ ក្នុងល្បឿន
2,3 GHz ហើយ Core នីមួយៗសុទ្ធតែដំណើរការ តាមរយះនេះ ពិន្ទុកើនឡើងនៃ Performance
របស់ស្មាតហ្វូន គឺកើនឡើង ២០% បើប្រៀបជាមួយភាពជាក់ស្តែង។
បច្ចុប្បន្ន រូបសណ្ឋាន Hardware របស់ស្មាតហ្វូន គឺខ្ពស់ៗ ហើយអ្នកប្រើប្រាស់មិនបារម្ភពី លក្ខណៈ
ពិសេសរបស់វានោះទេ គឺពួកគេត្រូវការតែស្មាតហ្វូនមានដំណើរការល្អ មិនមានភាពទាក់រអាក់រអួល
និងផ្តល់មកនូវបទពិសោធន៍ប្រើប្រាស់ថ្មីៗ ដល់អ្នកប្រើប្រាស់ គឺបានហើយ។
ដើមឆ្នាំនេះ នៅពេលដែលការស្រាវជ្រាវមួយ បានឲ្យដឹងថា ភាពងាយឆ្លងមេរោគ (Virus) នៅលើ
បណ្តាឧបករណ៍ប្រើ Android មានកំរិតខ្ពស់ជាង iOS, លោក Phil Schiller ក៏បានឡើងលេង Twitter
ផ្ញើសារដល់អ្នកប្រើប្រាស់ស្មាតហ្វូន ត្រូវចេះការពារឧបករណ៍របស់ខ្លួន ដោយខ្លួនឯង ក្នុងពេលប្រើ
ប្រាស់ឧបករណ៍ដែលប្រើប្រព័ន្ធប្រតិបត្តិការរបស់ Google៕
ដោយ៖ សិលា
ប្រភព៖ Vexpress