បើទោះបីត្រូវអាត្រាក់កិនពីលើចុះឡើង ប៉ុន្តែ ស៊ុមស្មាតហ្វូន Turing Phone ដែលធ្វើអំពីលោហ
ធាតុរាវ នៅតែមានស្ថានភាពដូចដើម។
ទំព័រ PhoneArena ចេញផ្សាយថា ក្រោយរយៈពេលយ៉ាងយូរក្នុងការរង់ចាំ ចុងក្រោយក្រុមហ៊ុន
Turing Robotic Industries ក៏បានប្រកាសនូវពេលវេលាជាក់លាក់ក្នុងការដាក់លក់ជាផ្លូវការនូវ
ស្មាតហ្វូនដ៏រឹងមាំ Turing Phone។
គួររំលឹកថា កាលពីខែមេសាឆ្នាំទៅ ក្រុមហ៊ុន Turing Robot Industires បានប្រកាសបង្ហាញនូវ ទូរស័ព្ទមួយដែលដាក់ឈ្មោះតាមគណិតវិទូជនជាតិអង់គ្លេសម្នាក់ ឈ្មោះ Alan Turing។ ចំនុច
ពិសេសរបស់ទូរស័ព្ទនេះនោះគឺ ស៊ុមព័ទ្ធជុំវិញទូរស័ព្ទធ្វើអំពីលោហធាតុរាវ (Liquidmetal) ដែល
ក្រុមហ៊ុននេះ ហៅថា “Liquidmorphium”។
តាមពិត “Liquidmorphium” គឺជាលោហធាតុផ្សំពី ហ៊្សីកូញ៉ូម (zirconium) ទង់ដែង, អាលុយមីញ៉ូ,
នីកែល (nickel) និងប្រាក់។ លោហធាតុផ្សំនេះ រឹងជាងដែកថែប ប៉ុន្តែតម្លៃរបស់វាទាប និងងាយ
ផលិត បើធៀបនឹង ទីតាញ៉ូម (titanium)។ នៅពេលគេប៉ូលា Liquidmorphium នឹងភ្លឺស្អាតដូច
កញ្ចក់។ ក្រៅពីនេះ ស្មាតហ្វូន Turing Phone នេះ ក៏មានបំពាក់បច្ចេកវិទ្យាទប់ទល់នឹងជម្រាប
ទឹក តាមស្ដង់ដា IPX8 ទោះត្រាមទឹក ២៤ម៉ោង ក៏មិនមានបញ្ហា។
ដើម្បីបញ្ជាក់អំពីភាពរឹងមាំរបស់ Turing Phone ក្រុមហ៊ុន Turing Robot Industires បានបង្ហោះ
វីដេអូមួយ ទៅលើ Youtube ក្នុងនោះ Turing Phone ត្រូវបានដាក់នៅលើដី ដើម្បីឱ្យអាត្រាក់កិន
ពីលើ ចុះឡើង។ បើទោះអេក្រង់មិនអាចទ្រាំទ្របាននូវទម្ងន់របស់អាត្រាក់ ប៉ុន្តែ ស៊ុមធ្វើអំពី
“លោកហធាតុរាវ” នៅតែមានរូបរាងដូចដើម។
ក្រៅពីចំនុចពិសេសខាងលើ ស្មាតហ្វូន Turing Phone សុទ្ធតែត្រូវបានបំពាក់ឈីបពិសេសមួយ
ជួយឱ្យវាអាចរកឃើញគ្នា (ស្គាល់ស្មាតហ្វូនដូចគ្នា) បង្កើតបានជាប្រព័ន្ធការពារព័ត៌មានទំនាក់
ទំនង ដែលត្រូវបានបំលែងជាកូដ គ្មានអ្វីមក “បំបែក” បាន។
Turing Phone ឆ្នាំនេះ បានដំឡើងហាតវ៉ែរ ខ្លាំងជាងអំឡុងពេលឧទ្ទេសនាម កាលពីមួយឆ្នាំមុន
៖ ប្រូសេសឺរ Qualcomm Snapdragon 820 4-core 2,15 Ghz។ អេក្រង់របស់វា មានទំហំ 5,5 inch
Full HD 1920х1080, RAM 3 GB, ថ្ម 3.000 mAh។ Turing Phone ថ្មី មានអង្គចងចាំពីរប្រភេទ គឺ
64 និង 128 GB។ ចំណែកកាមេរ៉ាមុខ 8 megapixel និងកាមេរ៉ាក្រោយ 13 megapixel ។ Turing
Phone នឹងបំពាក់ប្រព័ន្ធប្រតិបត្តិ Sailfish OS 2.0។
ដំបូងឡើយ ក្រុមហ៊ុន Turing Robotic Industries គ្រោងនឹងដាក់លក់ Turing Phone ចាប់ពីថ្ងៃទី
១០ ខែសីហា ឆ្នាំ ២០១៥ ប៉ុន្តែ ក្រោយមកក៏បានពន្យាពេលពីរលើក។ លើកនេះ ក្រុមហ៊ុន បាន
ប្រកាសថា ស្មាតហ្វូនដំបូងនឹងត្រូវបានផ្ញើទៅកាន់អ្នកដែលបានបញ្ជាទិញមុន ចាប់ពីថ្ងៃទី ១២
កក្កដា ឆ្នាំ ២០១៦ ។
Turing Phone នៅតែត្រូវបានលក់ក្នុងតម្លៃដូចដើម ៖ កំណែ 64 GB នឹងមានតម្លៃ ៧៤០ដុល្លារ
ចំណែកកំណែ 128 GB គឺមានតម្លៃ ៨៧០ដុល្លារ។ រីឯកំណែ 16 GB ដែលមានតម្លៃ ៦១០ដុល្លារ
អាមេរិក នឹងមិនមានទៀតនោះទេ។
ប្រែសម្រួល ៖ បុត្រា