CamNews

ជីវិតរស់នៅ 

វិធី ងាយៗ ដើម្បីថែរក្សា និង ព្យាបាល សក់ស្ងួត ខួច និង សក់ជ្រុះ

ក្រូចឆ្មា ជាឱសថធម្មជាតិមួយ ដែលអាចធ្វើជាក្រែម បន្ទន់សក់រឹង ខូច ស្ងួត និង បែក
ចុង បានយ៉ាង មានប្រសិទ្ធិភាព។ ខាងក្រោមនេះ  មានវិធីសាស្រ្ត ងាយៗ  មួយចំនួន
សំរាប់ព្យាបាល និង ថែរក្សា សក់ ឱ្យមាន សុខភាពល្អ៖

១/ លាយប្រេងអូលីវ ៣ពែង ជាមួយនឹង ទឹកឃ្មុំ1ពែង និង ទឹកក្រូចឆ្មា  ៣ស្លាបព្រា។
បន្ទាប់មក   យកវា  មកលាបនៅលើសក់  ដែលសើម   ហើយគ្របសក់  ជាមួយនឹង
មួកផ្លាស្ទីក ទុករយៈពេល កន្លៈម៉ោង ហើយប្រើសាប៊ូ កក់សក់លាងជំរះ សក់ចេញ។

២/ ក្រូចឆ្មា   ធ្វើឱ្យពណ៌សក់ភ្លឺរលោង   បែបធម្មជាតិ   ដោយប្រើទឹកក្រូចឆ្មា  ១ពែង
ទឹក  3ពែង   លាយបញ្ចូលគ្នា  បន្ទាប់មក លាបនៅលើសក់  អង្គុយ នៅក្រោមកំដៅ
ព្រះអាទិត្យ ២៥ នាទី ឬ ប្រើម៉ាស៊ីនផ្លុំសក់។

៣/ កាត់បន្ថយជាតិប្រេង ចេញពីសក់ ដោយប្រើទឹកក្រូចឆ្មា ប្រហែល ២ពែង លាយ
ជាមួយទឹកចំនួន ១លីត្រ បន្ទាប់មក យកវា មកលាងសំអាតសក់ ជាការស្រេច។

៤/ ព្យាបាលសក់ជ្រុះ  ដោយយកទឹកក្រូចឆ្មា ១ពែង  លាយជាមួយនឹង   ទឹកខ្ទិះដូង
ចំនួន ៤ស្លាបព្រាបាយ បន្ទាប់មក លាបនៅលើសក់ ធ្វើបែបនេះ ឱ្យបាន  ១ដង ក្នុង
១សប្តាហ៍។

៥/ ព្យាបាលសក់ កើតអង្កែ ឬ រមាស់  ដោយប្រើទឹកក្រូចឆ្មា ចំនួន  ២ស្លាបព្រាបាយ
លាយ ជាមួយនឹងពងទា  យកតែផ្នែកពណ៌ស​ រួចហើយ  លាបនៅលើស្បែកក្បាល
ឱ្យសព្វ ទុករយៈពេល ១ម៉ោង ធ្វើបែបនេះ ឱ្យបានរយៈពេល ១ខែ៕

ដោយ៖ វណ្ណៈ
ប្រភព៖ healthfulpage


Tags: Lifestyle,  How to Use Lemon for Beauty Treatment on Skin,  Hair and Nails