អង់គ្លេស៖ នៅពេលដែល គេបង្ហោះរូបភាពនៃបុរសម្នាក់ចូលទៅក្នុងអ៊ីនធ័រណេត ដែលបុរស
នោះបានធ្លាក់ពីលើភ្នំទឹកកក ហើយមិនមានគ្រោះថ្នាក់អ្វីដល់ជីវិត គឺបានធ្វើអោយមនុស្សជា
ច្រើន ធ្វើការស្ងើចសសើរយ៉ាងខ្លាំង ថាបុរសនោះ ពិតជាមានសំណាងមែន។
លោក Roberts ដែលមានវ័យ ៤០ឆ្នាំ ជនជាតិអង់គ្លស បាននិយាយថា គាត់ពិតជាមានសំ
ណាងមែន ដែលរូបគាត់ បានធ្លាក់ពីលើភ្នំទឺកកក កម្ពស់ ១០០ft ដែលស្មើនឹង ៣០.៤៨ម៉ែត្រ
តែមិនមានគ្រោះថ្នាក់អីសោះ។ គាត់បន្ដថា ភ្នំទឹកកក នៅតំបន់ Cwm Glas គឺមានលក្ខណៈ
ចោតខ្លាំង នឹងមានកម្ពស់ខ្ពស់ណាស់ដែរ។
គាត់បានបន្ថែមថា ខណៈដែលគាត់បាននឹងកំពុងឡើង បានកម្ពស់ ៣០ម៉ែត្រ ស្រាប់តែមាន
ដុំបំណែកទឹកកក បានធ្លាក់ពីលើគាត់ ដែលធ្វើអោយគាត់របូតដៃធ្លាក់ តែដោយសំណាងល្អ
គាត់បានប្រើខ្លូន និងឧបករណ៍របស់គាត់ដើម្បីទប់ជំហ៊រ កុំអោយធ្លាក់មកក្រោមទៀត។ នេះ
ជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail