CamNews

ទូរស័ព្ទ 

iPhone 7 របស់ក្រុមហ៊ុន Brikk មានតម្លៃឡើងដល់ ១,៣លានដុល្លារ

ស្មាតហ្វូន iPhone 7 ដែលមានតម្លៃ ១,៣ពាន់លានដុល្លារអាមេរិកនេះ នឹងត្រូវបានដាំពេជ្រ ៦០
ការ៉ាត់។



នៅប្រហែលជាងមួយខែទៀត ទើប iPhone ជំនាន់ថ្មីបង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែ ថ្មីៗនេះ ក្រុមហ៊ុន
កែច្នៃមួយនៅ Los Angeles ដែលមានឈ្មោះថា Brikk បានចាប់ផ្ដើមកម្មវិធីបញ្ជាទិញជាមុននូវ
កំណែ iPhone 7 លំដាប់កំពូល ដែលមានតម្លៃចាប់ពី ៤.២៩៥ដុល្លារ ដល់ ១,៣លានដុល្លារអាមេរិក។

ជាការពិតណាស់ នៅពេលបច្ចុប្បន្ន បណ្ដាម៉ូដែលដែលក្រុមហ៊ុន Brikk បានបង្ហាញ គឺសុទ្ធតែជា
ម៉ូដែលដែលត្រូវបានធ្វើឡើង ដោយយោងទៅលើព័ត៌មានបែកធ្លាយកន្លងមក។




ក្រុមហ៊ុនបានឱ្យដឹងថា ផលិតផល iPhone 7 លំដាប់កំពូលនេះ នឹងត្រូវបានចែកចេញជាបីកំណែ។
កំណែស្ដង់ដា (Standard) មានពណ៌ចំនួន ១០ សម្រាប់ជ្រើសរើស ហើយអតិថិជន អាចជ្រើសរើស
ការដាំពេជ្រនៅលើឡូហ្គូក៏បាន ទន្ទឹមនឹងនេះ ខ្នងរបស់ស្មាតហ្វូនត្រូវបានស្រោបលោហធាតុមួយប្រភេទ
ជួយការពារការរលាត់។ កំណែស្ដង់ដានេះ មានតម្លៃចាប់ពី ៤.២៩៥ដុល្លារអាមេរិក។

ចំណែកកំណែ Deluxe ដែលជាកំណែលំដាប់ខ្ពស់ជាង កំណែស្ដង់ដា ដោយត្រូវបានធ្វើឡើងអំពីវត្ថុ
ធាតុមានតម្លៃដូចជា មាស ឬ ផ្លាកទីន។

គួរឱ្យចាប់អារម្មណ៍ជាងគេបំផុត នោះគឺកំណែ Bespoke ដែលមានតម្លៃឡើងដល់ ១,៣លានដុល្លារ
អាមេរិក។ នៅក្នុងតម្លៃនេះ iPhone 7 នឹងត្រូវបានដាំពេជ្រ ៦០ការ៉ាត។ ប្រភពព័ត៌មានឱ្យដឹងថា
ស្មាតហ្វូនដែល Brikk កែច្នៃ នឹងត្រូវបានធានារយៈពេល ១ឆ្នាំ។



តាមគម្រោង អតិថិជននឹងចាប់ផ្ដើមទទួលបានស្មាតហ្វូនដែលខ្លួនបានបញ្ជាទិញពី Brikk ប្រហែលពី
៣ ទៅ ៤សប្ដាហ៍ បន្ទាប់ពី Apple ដាក់លក់ iPhone 7 ។

គួររំលឹកថា មុននេះ Brikk ក៏ធ្លាប់ទទួលបានចំណាប់អារម្មណ៍ច្រើន បន្ទាប់ពីកែច្នៃ iPhone 6s ឬ
Apple Watch ដែលតម្លៃរបស់វា ឡើងដល់ ៧៥.០០០ដុល្លារអាមេរិក។


ប្រែសម្រួល ៖ បុត្រា


Tags: ស្មាតហ្វូន iPhone 7​ Brikk