ឪពុកម្នាក់ បានសុំឲ្យកូនស្រីអាយ ១៤ឆ្នាំរបស់គាត់ ចុះកិច្ចសន្យា ដែលមានន័យថា ចំណាយលុយ
២០០ដុល្លារ ទៅឲ្យកូនស្រីដើម្បី នាងនឹងឈប់លេង Facebook រយៈពេល៥ខែ។
នៅក្នុងអាយុស្ថិតនៅក្នុង វ័យទទួលយកការអប់រំនោះ ឱពុកម្តាយបានសូកលុយ ពួកគេ ដើម្បីរក្សា
ពួកគេ ឲ្យស្ថិតនៅក្នុង សភាពស្ញៀមស្ងាត់ រក្សាអត្តចរិត ឲ្យបានត្រឹមត្រូវ ការស្លៀកពាក់ឲ្យសមរម្យ
ហើយពេលខ្លះ ឪពុកម្តាយខិតខំ ធ្វើយ៉ាងណា បញ្ជៀសពួកគេ មិនឲ្យ ប្រើពាក្យសម្តីគ្រោតគ្រាត។
ដូចនេះ វាប្រហែលហាក់បីដូចជា វិធីសាស្ត្រមួយដ៏ គួរជាទីពេញចិត្ត របស់លោក Paul Baier ដែល
ជាអនុប្រធាន ក្រុមហ៊ុន Massachusetts energy ក្នុងការទាញយកកូន ស្រីរបស់ខ្លួន ចេញឲ្យឆ្ងាយ
ពី បណ្តាញទំនាក់ទំនង Facebook។ ប៉ុន្តែវិធីសាស្ត្រនេះ ស្តាប់ទៅដូចជា មិនធម្មតានោះទេ។
បន្ទាប់ពីចុះកិច្ចព្រមព្រៀង ជាមួយនឹងកូនស្រី ឈ្មោះ Rachel អាយុ១៤ រួចមក លោក Baier បាន
សរសេរនៅ លើប្លុកព័ត៌មានថា កូនស្រីរបស់លោក នឹងមិនលេង Facebook បន្តទៀត នោះទេ។
តែទោះបីជាយ៉ាង កិច្ចសន្យានេះ មានរយៈពេលតែ ៥ខែប៉ុណ្ណោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល