CamNews

មិនគួរឲ្យជឿ 

វីដេអូ! ប៉ូលីសចិត្ដសឿង ជិះរថយន្ដដេញវាយ រថយន្ដជនល្មើសអាយុ ៧៤ឆ្នាំ

 

អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា មានរឿងរ៉ាវដែលគួរអោយហួសចិត្ដបំផុត ខណៈដែលលោកប៉ូសីល បានហ៊ានយក
ដំបងឆក់របស់គាត់ ទៅវាយបំបែកកញ្ចាក់រថយន្ដ លោកតាចាស់ម្នាក់។

ប្រភពខាងលើបានអោយដឹងថា រឿងរ៉ាវនេះ បានកើតឡើង នៅជិតតំបន់ Monmouthshire
ប៉ែកខាងត្បូង​ទីក្រុង Wales ចក្រភពអង់គ្លេស ស្រពេលដែល លោក Pc Mike Baillon មាន
វ័យ ៤២ឆ្នាំ​ បានជិះរថយន្ដដេញវាយរថយន្ដតាចាស់ម្នាក់ ដែលមានវ័យ ៧៤ឆ្នាំ។



លោក Mike បាននិយាយថា លោកធ្វើបែបនេះ ព្រោះលោកខឹងនឹងតាម្នាក់ ដែលមានឈ្មោះ
ថា Robbert Whatley បានជិះរថយន្ដ Rang Rover ហួសល្បើន ហើយប៉ូលីសឃាត់សួរនៅ
មិនឈប់ទៀត ទើបគាត់បានសម្រេចិត្ដ ជិះរថយន្ដតាមវាយបែបនេះ។

លោកតា Robbert

លោកប៉ូលីស Mike និងភិរយា

ទោះបីជាយ៉ាងណាក៏ដោយ តុលាការ បានកាត់ក្ដីដោយបញ្ចប់ការងារ លោក Mike​ពីមុខងារ
ប៉ូលីស ហើយតម្រូវអោយសង់ប្រាក់ទៅលោកតា Robbert ចំនួន ២០,០០០ ផោន ដោយតុ
លាការបាន ណែនាំថា ការធ្វើបែបនេះ ជាការធ្វើអំពើហិង្សាលើប្រជាពលរដ្ឋ។ ករណីបែបនេះ
ប៉ូលីស ត្រូវតែនាំជនល្មើសមកកាន់ កន្លែងភ្នាក់ងារប៉ូលីស រួចដោះស្រាយតាមផ្លូវច្បាប់។ នេះ
ជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ ណារិន្ទ
ប្រភព៖ dailymail




Tags: unbelievable police UK