CamNews

ទូរស័ព្ទ 

Sony Xperia M4 Aqua មានតម្លៃទាប ជាងការរំពឹងទុក ៖ អាច​បញ្ជា​ទិញ​ជាមុន នៅ​អឺរ៉ុប

ក្រុមហ៊ុន Sony បានឧទ្ទេសនាមជាផ្លូវការនូវស្មាតហ្វូនមិនជ្រាបទឹក Xperia M4 Aqua របស់ខ្លួន
ដែលបច្ចុប្បន្ន គេរំពឹងថា តម្លៃរបស់ស្មាតហ្វូននេះនឹងទាបជាងច្រើន បើធៀបនឹងគ្រឿងម៉ាស៊ីន
ប្រភេទខ្លាំងរបស់វា។

 

តាមការព្យាករ Sony Xperia M4 Aqua នឹងមានតម្លៃប្រហែល ២៩៩ អឺរ៉ូ ( ៣៣០ដុល្លារអាមេរិក)។
ក៏ប៉ុន្តែ តម្លៃពិតរបស់វា អាចនឹងទាបជាងនេះ។ ទំព័រ Amazon នៅ អាល្លឺម៉ង់ ទើបតែបានចុះផ្សាយ
ព័ត៌មាន​ស្ដីអំពីការបញ្ជាក់ទិញជាមុននូវស្មាតហ្វូន Xperia M4 Aqua នេះ ដោយដាក់តម្លៃ ២៧៩អឺរ៉ូ
(៣០៨ដុល្លារអាមេរិក) សម្រាប់កំណែមិនជាប់សោ (unlocked unit)។ ប៉ុន្តែ បច្ចុប្បន្ន នៅ​អឺរ៉ុប អ្នក
ប្រើប្រាស់អាច​ជ្រើស​រើសបាន​តែ​ពីរ​ពណ៌​ប៉ុណ្ណោះ គឺពណ៌ ស និងខ្មៅ ចំណែក​ពណ៌​ផ្សេង​ទៀត
មិន​ទាន់​មាន​នៅ​ឡើយ។

គួររំលឹកថា Sony Xperia M4 Aqua ត្រូវបានឧទ្ទេសនាមជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ
២០១៥។ ស្មាតហ្វូននេះ មានរូបរាងខាងក្រៅ ប្រហាក់ប្រហែលនឹង Xperia Z3 ប៉ុន្តែ គ្រឿងម៉ាស៊ីន
ខ្សោយជាងបន្តិច។ ចំនុចពិសេសរបស់ Sony Xperia M4 Aqua នោះគឺសមត្ថភាពទប់ទល់នឹងការ
ជ្រាបទឹក និងធូលី កម្រិត IP68 ហើយម៉ាស៊ីននេះ ដំណើរការដោយប្រព័ន្ធ Android 5.0 Lollipop ។

ក្រៅពីនេះ Xperia M4 Aqua ប្រើប្រូសេសឺរ Snapdragon 615 8-core 64-bit , RAM 2GB, អង្គចង
ចាំក្នុង 16GB។ កាមេរ៉ាក្រោយ ១៣មេហ្គាភិកសេល និងកាមេរ៉ាមុខ ៥មេហ្គាភិកសេល រួមនឹងថ្ម
ថាមពល 2,400mAh ។

ក្រុមហ៊ុន Sony ឱ្យដឹងថា Xperia M4 Aqua នឹងត្រូវបានបញ្ចេញលក់ជាផ្លូវការ នៅលើទីផ្សារ ៨០
តំបន់ ក្នុងពិភពលោក ចាប់ពីរដូវផ្ការីក/និទាឃរដូវ (២១មិន-២១មិថុនា) ឆ្នាំនេះ។ សង្ឃឹម តម្លៃផ្លូវ
ការរបស់ Xperia M4 Aqua នៅកម្ពុជា នឹងមិនខ្ពស់ជាងប៉ុន្មាន បើធៀបនឹងតម្លៃដែល Sony បាន
លក់នៅអឺរ៉ូប៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena


Tags: Sony Xperia M4 Aqua Amazon តម្លៃទាប ស្មាតហ្វូន ទូរស័ព្ទ