CamNews

សម្រស់ 

វិធីសំអាត និង ថែរក្សា ស្បែកមុខឱ្យ ស ភ្លឺ រលោង

ស្បែកមុខ ពិតជាសំខាន់ណាស់ សំរាប់មនុស្ស គ្រប់រូប ជាពិសេស គឺសំរាប់ សុភាពនារី
ដែលចង់បាន នូវស្បែកមុខ ស ស្អាត ភ្លឺ រលោង និង មានសុខភាពល្អ។

ខាងក្រោមនេះ ជាវិធី   មួយចំនួន   ដែលអាចជួយឱ្យ  ស្បែកមុខរបស់អ្នក  កាន់តែមាន
ភាពស្រស់ស្អាត និង ជឿជាក់លើខ្លួនឯង៖

១/ ត្រូវរៀបចំ ឬ ចងសក់ របស់អ្នក ឱ្យបានស្អាត  នៅឆ្ងាយ ពីផ្ទៃមុខ

២/ យក ទឹកក្តៅឧណ្ឌៗ លាងលើផ្ទៃមុខ ឱ្យសើមតិចៗ ដើម្បីធ្វើឱ្យ   រន្ធញើសបើក  និង
ងាយស្រួលសំអាត យកធូលីដី ដែលនៅជាប់នឹងមុខ របស់អ្នក។

៣/​ ប្រើសាប៊ូលាងមុខ ដុសលាង  សំអាតលើផ្ទៃមុខ របស់អ្នក ឱ្យសព្វ  រយៈពេល  ៣០
វិនាទី ទៅ ១នាទី។

៤/ ប្រើទឹកត្រជាក់ លាងសំអាត លើផ្ទៃមុខ របស់អ្នក ដើម្បីឱ្យ រន្ធញើសបិទ  ការពារមិន
ឱ្យធូលីដី និង សារធាតុប្រេង ចូលក្នុងរន្ធញើស។

៥/ លាបឡេ ដុសខាត់ ស្បែកមុខ ទុកឱ្យស្ងួត រយៈពេល ២ ទៅ ៣ នាទី ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ wikihow


Tags: Lifestyle How to Have Clean and Clear Skin