អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា នៅប្រទេសអង់គ្លេសឯណ្ណោះវិញ គឺមានបុរសជនជាតិអ៊ីស្លាមពីរនាក់ បានដើរលើដងផ្លូវ
សារធារណៈ ប្រដាប់ដោយកាំបិតចិតបន្លែ និងកាំបិតហាន់សាច់ បានទៅកាប់នឹងចាក់ទៅលើ
ប្រជាពលរដ្ឋស្លូតត្រង់ ដែលមើលទៅគួរអោយភ័យខ្លាចបំផុត។
បុរសទាំងពីរនាក់ ត្រូវបានបង្ហាញក្នុងរង្វង់
សេចក្ដីរាយការណ៍បានអោយដឹងថា រឿងរ៉ាងនេះ បានកើតឡើងនៅជិតសាលាបឋមសិក្សា
មួយកន្លែងនៅលើផ្លូវ Woolwich ប៉ែកខាងកើត ឈាងខាងត្បូង នៃនៃក្រុង London។ ប្រភព
ពីក្រុមប៉ូលីសបានអោយដឹងថា អ្វីដែលធ្វើអោយប៉ូលីសខឹងនោះ គឺថាបុរសអ៊ីស្លាមនោះ បាន
អោយអ្នកឃើញហេតុការណ៍នោះថតរូបគេ ដោយគេបាននិយាយថាពាក្យថា Allah Akbar ។
ទោះបីជាយ៉ាងណាក៏ដោយ គេនូវពុំទាន់ដឹងពីមូលហេតុនៃការធ្វើអំពើ ដ៏អាក្រក់របស់បុរសទាំ
ង ពីរនោះទេ តែបុរសទាំងពីរនាក់នោះ ត្រូវបានក្រុមប៉ូលីសចាប់ខ្លួន បន្ទាប់ពីក្រុមប៉ូលីសបាន
បាញ់បំបាក់ដៃរបស់ពួកគេ។
ដោយ៖ នារី
ប្រភព៖ dailymail