CamNews

ទូរស័ព្ទ 

អីយ៉ា! ភ្លេចៗខ្លួនតំលៃ iPhone 5 ងើបឡើងវិញគួរសម ក្នុងពេលដែលតំលៃ iPhone 5S Gold បន្តធ្លាក់ចុះយ៉ាងគំហុក

ជាធម្មតា សំរាប់ផលិតផលផ្នែកបច្ចេកវិទ្យា (និយាយរួម) ជាពិសេសទូរស័ព្ទ (និយាយដោយ
ឡែក) នៅពេលដែលមានជំនាន់ថ្មីចេញលក់នៅលើទីផ្សារ បណ្តាជំនាន់មុនៗ ដែលបានចេញ
លក់មួយឆ្នាំ ពីរឆ្នាំហើយនោះ នឹងបន្តធ្លាក់តំលៃជាបន្តបន្ទាប់ មិនខាន។

ប៉ុន្តែអ្វីៗវាមិនដូច្នេះទាំងអស់ទេ តំលៃរបស់វា អាចនឹងមិនស្រក ថែមទាំងបន្តឡើងទៀត នៅ
ពេលដែលទូរស័ព្ទណាមួយនោះ នៅបន្តការពេញនិយមខ្លាំង និងទិញយកទៅប្រើប្រាស់
ច្រើនដដែល តួយ៉ាងតំលៃលក់ iPhone 5 (ចេញលក់បានជាងមួយឆ្នាំ) នៅពេលនេះឯង។

iPhone 5S និង iPhone 5

យើងបានដឹងហើយថា កាលពីជិតមួយខែមុន តំលៃលក់ iPhone 5 ចាប់ផ្តើមមានការស្រកចុះ
បន្តិចបន្តួច នៅមុនថ្ងៃនៃការមកដល់ iPhone 5S និង 5C នៅលើទីផ្សារប្រទេសកម្ពុជា។ ជាក់
ស្តែង នៅថ្ងៃមកដល់ដំបូង (ថ្ងៃទី ២០ ខែកញ្ញា) នៃ iPhone ថ្មីទាំងពីរម៉ូដែលនោះ iPhone 5
(16 GB) ត្រូវបានដាក់លក់ក្នុងតំលៃ ៦១០ ដុល្លារ ហើយតំលៃរបស់វា បានបន្តស្រកបន្តិចថែម
ទៀត ដល់ជាង ៥៨០ ដុល្លារ នៅក្នុងសប្តាហ៍ដំបូងនៃវត្តមានរបស់ iPhone 5S។

បើតាមការរំពឹងទុក អ្នកគាំទ្រផលិតផល Apple នៅកម្ពុជា បានមានសង្ឃឹមថា តំលៃលក់របស់
iPhone 5 នឹងបន្តស្រកចុះបន្ថែមទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខទៀតមិនខាន។ ប៉ុន្តែអ្វីៗហាក់
ដូចជាបានដើរខុសការរំពឹងទុកនេះហើយ ដោយសារតែនៅពេលនេះ (ថ្ងៃទី ១០ ខែតុលា) តំលៃ
លក់របស់ iPhone 5 (16 GB) បានងើបឡើងវិញគួរសម ដែលជាក់ស្តែង បានដាក់លក់ក្នុងតំលៃ
៦៣០ដុល្លារ, នេះបើតាមតារាងតំលៃនៃហាងលក់ទូរស័ព្ទដៃទំនើបៗ មួយចំនួននៅទីក្រុងភ្នំពេញ។

តំលៃលក់ iPhone 5 នៅហាង អង្គរមាស នៅថ្ងៃ ១០ ខែតុលា នេះ

ប្រហែលជាអ្នកប្រើប្រាស់មួយចំនួនអាចយល់ពីមូលហេតុ នៃការឡើងថ្លៃវិញរបស់ iPhone 5
នេះ ហើយប្រហែលជាមួយចំនួនទៀតអាចនៅងឿងឆ្ងល់។ ហេតុផលមិនពិបាកយល់ប៉ុន្មាន
ឡើយ ដោយសារតែ អ្នកដែលនិយមចូលចិត្តប្រើ iPhone ហើយចង់ប្តូរ ប្រើប្រាស់ស៊េរីថ្មីបំផុត
នៃ iPhone បានអស់សង្ឃឹមនឹងតំលៃលក់ ដ៏ថ្លៃហួសប្រមាណ របស់ iPhone 5S ជាពិសេស
iPhone 5S Gold ដែលពួកគេចាប់អារម្មណ៍ជាងគេនោះ។ ដោយសារតែ iPhone 5S Gold នៅតែ
មានតំលៃថ្លៃ (លើ ១ពាន់ដុលា្លរ) ក្នុងពេលដែល ស្មាតហ្វូនថ្មីនេះ មិនមានអ្វីខុសប្លែកច្រើនពី
iPhone 5 (ខុសតែពណ៌ និង Feature, Hardware បន្តិចបន្តួច) អ្នកប្រើប្រាស់មួយចំនួនធំ ក៏បាន
ងាកទៅបន្តទិញ iPhone 5 ដែលធ្វើស្មាតហ្វូននេះ ស្ទើរតែអស់ស្តុក សំរាប់លក់ដល់ អតិថិជនទៅ
ហើយ (តាមប្រភពពីម្ចាស់ហាងលក់ទូរស័ព្ទដៃ ក្នុងស្រុកមួយចំនួន)។

តាមរយះ មូលហេតុខាងលើនេះផងដែរ អាចជាហេតុផលធំមួយ ដែលបណ្តាលឲ្យតំលៃលក់
របស់ iPhone 5S Gold ចេះតែបន្តធ្លាក់ថ្លៃយ៉ាងគំហុក។ បើយើងគិតចាប់តាំងពីថ្ងៃដាក់លក់ដំបូង
នៅកម្ពុជា មកដល់រសៀលថ្ងៃនេះ គឺមានរយះពេល ៣សប្តាហ៍ ប៉ុណ្ណោះ តំលៃលក់របស់ iPhone
5S Gold (16 GB) បានស្រកអស់ប្រហែល ៧០០ ដុល្លារ ពោលគឺជិតមកនៅក្រោម ១​ពាន់ដុល្លារ
ហើយ។ ជាក់ស្តែង តាមរយះរូបភាពតំលៃ ដែលហាងលក់ទូរស័ព្ទដៃដ៏ធំមួយ កម្ពុជា បានបង្ហោះ
នៅលើហ្វេសប៊ុក នៅថ្ងៃនេះ គឺ iPhone 5S Gold (16 GB) មានតំលៃលក់នៅសល់ត្រឹម ១០៥០
ដុល្លារ។

រូបភាពតំលៃ iPhone 5S ដែលហាងនីកា ទើបតែបង្ហោះនៅថ្ងៃទី ១០ ខែតុលា នេះ

បើតាមការប៉ាន់ស្មាន តំលៃលក់របស់ iPhone 5S អាចនឹងបន្តធ្លាក់ថ្លៃបន្ថែមទៀត នៅក្នុងរយះ
ពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាពិសេសនៅពេលដែល Apple ធ្វើការពង្រីកទីផ្សារចែកចាយ
iPhone 5S និង 5C ជាង ៥០ ប្រទេសផ្សេងទៀត ចាប់ពីថ្ងៃទី ២៥ ខែតុលា ខាងមុខនេះតទៅ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Apple អាចនឹងបញ្ចេញ iPhone ថ្មី អេក្រង់ធំ ពីរម៉ូដែលទៀត នៅឆ្នាំក្រោយ
- នឹងមានទីផ្សារជាង ៥០ ប្រទេសផ្សេងទៀត ត្រូវបាន Apple ដាក់លក់ iPhone 5S និង 5C

- នៅសៀងហៃ សម្បូរកស្រីក្មេងៗ ដើរស្រាត តាមដងផ្លូវ អមដោយស្ទីលប្លែកៗ

- គ្រាន់តែបង្ហោះរូបថត ថើមមាត់គ្នា ត្រូវ Facebook Lock គណនី (Account) ដែរ

- អីគេ! មានស្រោមអនាម័យ សំរាប់សត្វ ឆ្កែ និងឆ្មា ទៀត?

- Smartphone Galaxy S5 អាចការពារបាន ការជ្រាបចូលនៃទឹក និងធូលី

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ដោយ៖ សិលា


Tags: iphone 5 increase price iphone 5s gold smartphone apple hightech