CamNews

ទូរស័ព្ទ 

Galaxy A7 ម៉ូដែល ២០១៦ នឹងប្រើ chip Exynos 7580, RAM 3 GB ខ្លាំង និងស្អាតជាងមុន

តាមប្រភពព័ត៌មានដែលគេហទំព័ AnTuTu បានចែករំលែក Phablet ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ Galaxy A7 ម៉ូដែលឆ្នាំ២០១៦ នឹងបំពាក់នូវអេក្រង់ AMOLED ទំហំ 5,5 inch និងមានកំរិតភាពច្បាស់ Full HD។ ស្មាតហ្វូននេះប្រើ chip Exynos 7580 ដែលផលិតផ្ទាល់ដោយ Samsung ។ Exynos 7580 រួមមាន chip 8 core Cortex-A53 1,6 GHz រួមជាមួយនឹងក្រាហ្វិក GPU Mali-T720MP2 ដែលដូច ទៅនឹង Smartphone Galaxy J7 និង Galaxy S5 Neo ដែរ។

អានអត្ថបទ៖ ស្មាតហ្វូនប្រកួតប្រជែងទីផ្សារ សម្រាប់ម៉ូដែលថ្នាក់មធ្យមរបស់ Samsung, Galaxy J3 បង្ហាញខ្លួនជាផ្លូវការ

លទ្ធផល benchmark នៅលើគេហទំព័រ AnTuTu បានឲ្យឃើញថា  Hardware របស់ Galaxy A7 ម៉ូដែលថ្មី គឺផ្ទុយពីបណ្តាព័ត៌មានចចាមអារាមកាលពីពេលមុនៗ។ ប្រភពព័ត៌មានមួយចំនួន បាន បញ្ជាក់ថា Phablet នេះនឹងបំពាក់បន្ទះ chip Snapdragon 615 មកពី Qualcomm ឬ Exynos 5 Octa 5430 ដូចទៅនឹងម៉ូដែលមុនតែប៉ុណ្ណោះ។ ក្រៅពីនេះ ព័ត៌មានស្តីពី RAM 3 GB កាមេរ៉ាក្រោយទំហំ 13 megapixel និងកាមេរ៉ាមុខ 5 megapixel មិនមានការផ្លាស់ប្តូរនោះទេ។

អានអត្ថបទ៖ iPhone 7 នឹងបំពាក់បច្ចេកវិទ្យាការពារជម្រាបទឹក និងបន្ថែមទំហំរ៉េម កាន់តែធំជាងមុន

រូបភាពជាក់ស្តែង ត្រូវបានគេចាត់ថាជា Galaxy A7 ជំនាន់ថ្មី ដែលបានចចាមអារាមកាលពីមុន

ស្មាតហ្វូនមានបន្ទះ chip Exynos 7580 ត្រូវបាន AnTuTu  ចែករំលែក ទទួលបាន 37563 ពិន្ទុ benchmark។ បើសិន Galaxy A7 ជំនាន់ថ្មីពិតជាបំពាក់នូវបន្ទះ chip នេះមែន នោះសមត្ថភាពរបស់វា នឹងខ្លាំងជាងម៉ូដែលជំនាន់មុន ដែលបានបំពាក់បន្ទះ chip Snapdragon 615 (32000 ពិន្ទុ)។

Galaxy A7 ម៉ូដែលឆ្នាំ ២០១៦ ក៏ត្រូវបានឲ្យដឹងផងដែរថា នឹងប្រើប្រាស់សំបកធ្វើពីលោហធាតុ និង កញ្ចក់ដ៏រឹងមាំ ជំនួសឲ្យសារធាតុជ័រដែលធ្វើឲ្យ Samsung ទទួលរងនូវការរិះគន់ជាច្រើនកាលពី ពេលមុន៕

អានអត្ថបទ៖ ទីបំផុត Smartphone ប្រភេទបត់រូបរាងស្អាត ផ្នែកក្រោយស្រដៀង Galaxy S6 របស់ Samsung បង្ហាញជាផ្លូវការហើយ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ AnTuTu, Zing


Tags: Galaxy​ A7 chip Exynos 7580 Samsung Smartphone Hightech