CamNews

ព័ត៌មានបច្ចេកវិទ្យា 

អាជីព​ការងារ​របស់​​អ្នក​មាន​វិញ្ញាបន​ប័ត្រ CISSP និង​ប្រាក់​ខែ​រំពឹង​ទុក

ISC2’s CISSP នៅតែជាវិញ្ញាបនប័ត្រមួយ ដែលមានតម្រូវការ និងទទួលបានការទទួលស្គាល់ជាសាកល នៅក្នុងជំនាញសន្តិសុខព័ត៌មាន។ ការស្វែងរកបេក្ខជនបំពេញការងារ នៅក្នុងសហគ្រាសធំៗនៅជុំវិញពិភពលោក, វិញ្ញាបនប័ត្រ CISSP គឺជាការទាមទារមួយដ៏ចាំបាច់មួយ នៅក្នុងការងារផ្នែកសន្តិសុខព័ត៌មាន ។

អាជីពការងារផ្នែកសន្តិសុខព័ត៌មាន

ក្នុងនាមជាអ្នកវិភាគ ឬផ្តល់ប្រឹក្សាផ្នែកសន្តិសុខព័ត៌មាន នៅពេលដែលអ្នកធ្វើការក្នុងតួនាទីជា IT & Information Security ជាទូទៅអ្នកផ្តោតទៅលើ សន្តិសុខផ្នែកហេដ្ឋារចនាសម្ព័ន្ធ (IT Infrastructure Security), សន្តិសុខទៅលើកម្មវិធី (applicaiton security), គោលនយោបាយសន្តិសុខនិងនីតិវិធី (IT policies and procedures) និងគោលការណ៍នានាពាក់ព័ន្ធទៅនឹងសន្តិសុខព័ត៌មាន។

អ្នកប្រហែលជានៅក្នុងទីតាំងមួយនៃអាជីពការងា ដើម្បីសំលឹងមើលឧិកាសក្នុងការចាប់យក ជំនាញផ្នែកសន្តិសុខព័ត៌មាន ហើយនឹងស្វែងរកផ្លូវ ដើម្បីសម្រេចគោលបំណងរបស់អ្នក។

ដើម្បីចាប់យកវីញ្ញាបនប័ត្រ CISSP ឬ Certified Information Systems Security Professional, អ្នកដែលកាន់នូវវិញ្ញាបនប័ត្រនេះ តែងតែទាមទារនូវប្រាក់ខែច្រើនជាងអ្នក ដែលមិនមានវិញ្ញាបនប័ត្រ។ អ្នកដែលមានសញ្ញាបនប័ត្រនេះ តែងតែត្រូវបានគេសាកសួរយោបល់ ក្នុងការផ្តល់ការប្រឹក្សា ដើម្បីអភិវឌ្ឍន៍គោលនយោបាយថ្មីៗ និងនីតិវិធីពាក់ព័ន្ធ។

ប្រាក់ខែដែលចង់បាន

តើអ្វីដែលអ្នកចង់បាន នៅពេលដែលអ្នកទទួលបានវិញ្ញបនប័ត្រ CISSP? ខាងក្រោមនេះ គឺជាដកស្រង់ចេញពីវេបសាយ Payscale សម្រាប់ជាឯកសារយោងទៅតាមប្រទេសនិមួយៗ ដោយរួមមានទាំងបញ្ជាប់ (links) នៅក្នុងនោះផងដែរ។ និយាយជារួម ប្រាក់ខែគឺពឹងផ្អែកទៅលើកត្តាមួយចំនួន ដោយរួមមាន បទពិសោធន៍, ទីតាំងបម្រើការងារ ។ល។ និង ។ល។

ខាងក្រោមនេះ គឺជាមធ្យមភាពប្រចាំប្រទេសនីមួយៗក្នុងឆ្នាំ ២០១៦ សម្រាប់អ្នកដែលមានវិញ្ញាបនប័ត្រ CISSP រួមនឹងបទពិសោធន៍ពី ៥ ទៅ ៩ឆ្នាំ ៖

ចក្រភពអង់គ្លេស គឺមានចន្លោះរវាងពី £52,000 and £64,000 ក្នុងមួយឆ្នាំ ។

សហរដ្ឋអាមេរិក គឺមានចន្លោះរវាងពី $90,000 and $110,000 ក្នុងមួយឆ្នាំ ។

ឥណ្ឌា គឺមានចន្លោះរវាងពី INR120,000 and INR180,000 ក្នុងមួយឆ្នាំ ។

អូស្ត្រាលី គឺមានចន្លោះរវាងពី AU$102,000 and $125,000 ក្នុងមួយឆ្នាំ ។

United Arab Emirates គឺមានចន្លោះរវាងពី AED 245,000 and AED 370,000 ក្នុងមួយឆ្នាំ ។

ខាងលើនេះ គ្រាន់តែតួលេខមួយចំនួន សម្រាប់ផ្តល់ជាការយល់ដឹងទូទៅទៅលើប្រាក់ខែ ដែលនឹងទទួលបាន នៅពេលដែលអ្នកធ្វើការពេញម៉ោង ជាមួយនឹងវិញ្ញាបនប័ត្រ CISSP ។

សរុបសេចក្តីមក CISSP គឺជាវិញ្ញាបនប័ត្រមួយ សម្រាប់អ្នកដែលចង់ទទួលបានតួនាទីខ្ពស់ នៅក្នុងជំនាញសន្តិសុខព័ត៌មាន ហើយទទួលបានប្រាក់ខែខ្ពស់ ជាមួយនឹងការគោរព៕



ប្រភព៖ secudemy.com

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: CISSP