CamNews

ទូរស័ព្ទ 

iPhone 8 អាចនឹងប្រើអេក្រង់ OLED ធ្វើអំពីជ័រ និងកោងទាំង៤ចំហៀង (វីដេអូ)

ជំនួសឱ្យការប្រើប្រាស់អេក្រង់ OLED ធ្វើអំពីកញ្ចក់ ស្មាតហ្វូន iPhone 8 អាចនឹងប្រើអេក្រង់
ប្រភេទ OLED កោងធ្វើអំពីជ័រ (plastic OLED) ដែលបង្កើតឡើងដោយ Samsung។

iPhone 8 អាចនឹងមានអេក្រង់កោងទាំង៤ចំហៀង

យោងតាម Korea Herald (កូរ៉េខាងត្បូង) ស្មាតហ្វូន iPhone 8 នឹងមានរូបរាងថ្មីទាំងស្រុង ទន្ទឹម
នឹង iPhone ពីរកំណែដែលមានឈ្មោះថា iPhone 7s និង iPhone 7s Plus ដែលមានរូបរាងដូច
iPhone 7 នាបច្ចុប្បន្ន។ ពិសេស កំណែមួយដែលសម្រាប់រំលឹកខួប ១០ឆ្នាំរបស់ iPhone នឹង
“មានអេក្រង់កោង OLED ធ្វើអំពីជ័រ ជំនួសឱ្យកញ្ចក់” ហើយ “Samsung នឹងទទួលខុសត្រូវក្នុង
ការផលិតចំនួន ១០០លានអេក្រង់ OLED កោង ធ្វើអំពីជ័រ ទៅឱ្យ Apple”។

ប្រភពព័ត៌មានឱ្យដឹងថា Apple ចង់បានវត្ថុធាតុជ័រសម្រាប់អេក្រង់ OLED ជំនួសឱ្យកញ្ចក់ គឺ
ដើម្បីងាយស្រួលក្នុងការពត់កោង។ ប៉ុន្តែ គេនៅមិនទាន់ដឹងថា ក្រុមហ៊ុន Apple នឹងធ្វើអេក្រង់
កោងទាំងពីរចំហៀងដូច Galaxy S7 edge ឬមួយអេក្រង់កោងទាំងស្រុង (កោងទាំង៤ចំហៀង)។
បណ្ដាម៉ូដែលស្មាតហ្វូនអេក្រង់កោងរបស់ Samsung បានប្រើប្រាស់អេក្រង់ OLED កោងធ្វើអំពី
ជ័រ ប៉ុន្តែ អេក្រង់នេះកោងតែពីរចំហៀងប៉ុណ្ណោះ។

Phonearena ព្យាករណ៍ថា iPhone 8 នឹងមានអេក្រង់កោងទាំងស្រុង ព្រោះថា ព័ត៌មានចចាម
អារ៉ាមកន្លងមក បង្ហាញថា Samsung នឹងផលិត Galaxy S8 ដែលមានរូបរាងដូចគ្នានេះដែរ។
Apple យល់អំពីប្រការនេះ ហើយក្រុមហ៊ុននេះក៏មិនព្រមចុះចាញ់ Samsung ក្នុងការផលិតស្មាត
ហ្វូនដែលមានរូបរាងស្អាតដើម្បីរំលឹកខួប ១០ឆ្នាំ នៃថ្ងៃកំណើតរបស់ iPhone ។

ក្រៅពីនេះ ប្រភពព័ត៌មានក៏បានសង្កត់ធ្ងន់ថា iPhone ជំនាន់ថ្មីអាចនឹង “ប្រើសេនសឺរថ្មី អនុញ្ញាត
ឱ្យទទួលទូរស័ព្ទ នៅពេលអ្នកប្រើប្រាស់ ប៉ះទៅលើផ្នែកណាមួយរបស់ទូរស័ព្ទ”។ ក៏ប៉ុន្តែ លទ្ធភាព
នៃការបំពាក់បច្ចេកវិទ្យានេះ នៅមិនទាន់ប្រាកដប្រជានៅឡើយ។

គំនិតស្ដីអំពី iPhone 8 អេក្រង់កោងទាំងពីរចំហៀងរបស់ Matteo Gentile ៖



ប្រែសម្រួល ៖ តារា
ប្រភព ៖ Phonearena


Tags: iPhone 8 ស្មាតហ្វូន ទូរស័ព្ទ​អេក្រង់កោង