CamNews

កីឡាអន្តរជាតិ 

Real Madrid លេង​បាន​ត្រឹម​ស្មើ Dortmund ២-២ យប់​​មិញ បន្ត​ឈរ​នៅ​តំណែង​លេខ​២ ក្នុង​ពូល F ដ​ដែ​ល

(ប៊ែឡាំង)៖ ក្រុមការពារតំណែងជើងឯក Real Madrid របស់អេស្ប៉ាញ បន្តឈរនៅតំណែងលេខ២ ក្នុងពូល F បណ្តោះអាសន្នដដែល បន្ទាប់ពីត្រូវបានម្ចាស់ផ្ទះ Borussia Dortmund វាយបកតាមបានស្មើ ២-២ វិញនៅនាទីចុង ម៉ោងយប់មិញនេះក្នុង Champions League។

កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo ជាអ្នកស៊ុតគ្រាប់នាំមុខមុននៅនាទីទី១៧ មុនពេលកីឡាករជនជាតិកាបុង Pierre-Emerick Aubameyang ជួយឲ្យ Dortmund តាមបានស្មើវិញនៅនាទីទី៤៣ ចុងម៉ោងក្នុងវគ្គទី២ ជាមួយនឹង ការបន្ថែមគ្រាប់ទី២ទៀតនៅនាទីទី៨៧ ក្រោយពេលដែលខ្សែការពារជនជាតិបារាំង Rafael Varane ជួយស៊ុតគ្រាប់នាំ មុខឲ្យ Real Madrid នៅនាទីទី៦៨ នោះ។

នេះជាការទទួលបាន ១ពិន្ទុលើកទី១ សម្រាប់ការពារតំណែងជើងឯក បន្ទាប់ពីទទួលបាន ៣ពិន្ទុពេញក្នុងទឹកដីរបស់ ខ្លួនកាលពីបានយកឈ្នះក្រុម Sporting Lisbon របស់ព័រទុយហ្គាល់កាលពីថ្ងៃបើកឆាកប្រកួតជម្រុះប្រចាំពូល F ក្នុងទឹកដី Santiago Bernabeu៕

ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង


Tags: Real Madrid