CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung យកឈ្នះ Apple នៅទីផ្សារអាមេរិក

តាមស្ថិតិថ្មីបង្ហាញថា ស្មាតហ្វូនរបស់ Samsung បានកាន់កាប់ ៣៦% នៃទីផ្សារអាមេរិក គឺច្រើន
ជាង ៧% បើធៀបនឹងគូប្រជែង Apple ។

យោងតាមរបាយការណ៍ពីទីផ្សារស្មាតហ្វូនធំមួយក្នុងពិភពលោក ដែលទើបត្រូវបាន Kantar
WorldPanel ប្រកាសឱ្យដឹងបង្ហាញថា Apple ត្រូវបាន Samsung យកឈ្នះនៅទីផ្សារអាមេរិក។
ក្នុងរយៈពេល ៣ខែកន្លង គិតមកដល់ខែឧសភា ឆ្នាំ ២០១៦ iPhone របស់ Apple កាន់កាប់ចំណែក
ទីផ្សារបាន ២៩% ប៉ុន្តែ Galaxy របស់ Samsung កាន់កាប់ ៣៦%។

ការយកឈ្នះលើ Apple របស់ Samsung គឺពឹងទៅលើ Galaxy S7 និង Galaxy S7 edge ដែល
ទើបត្រូវបានចេញលក់កាលពីដើមឆ្នាំនេះ។

ទន្ទឹមនឹងនេះ រយៈកន្លងមកនេះ អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ Samsung បានកើនឡើងច្រើន
ជាងមុន។ ៨៨% នៃអ្នកប្រើប្រាស់ iPhone បានឱ្យដឹងថា ពួកគេនឹងបន្តប្រើស្មាតហ្វូនរបស់
Apple ខណៈដែលអតិថិជនប្រមាណជា ៨៦% របស់ Samsung និយាយថា ពួកគេនឹងប្រើស្មាត
ហ្វូន Galaxy ក្នុងពេលអនាគតខាងមុខ។ Kantar WorldPanel ក៏បានឱ្យដឹងថា អតិថិជនត្រឹមតែ
១៤% ប៉ុណ្ណោះ ដែលទិញ iPhone គឺជាអ្នកធ្លាប់ប្រើប្រាស់ស្មាតហ្វូនរបស់  Samsung ។

ការដែល Samsung យកឈ្នះ Apple នៅលើទឹកដីអាមេរិក ក៏នឹងធ្វើឱ្យតំណែងលេខមួយក្នុង
វិស័យស្មាតហ្វូននៅទូទាំងពិភពលោក មានការប្រែប្រួល។ នៅក្នុងទីផ្សារចិន Samsung បាន
កាន់កាប់ចំណែកទីផ្សារធំជាងគេ ពោកគឺកាន់កាប់ ៣៤% ។ បន្ទាប់ពី Samsung គឺ Apple និង
ក្រុមហ៊ុនស្មាតហ្វូនធំៗ របស់ចិន ដូចជា Xiaomi និង Huawei ជាដើម។

ដើមខែសីហាខាងមុខ Samsung នឹងបញ្ចេញ Galaxy Note 7 ក្នុងទីផ្សារអាមេរិក ខណៈដែលគេ
ត្រូវរង់ចាំដល់ទៅខែកញ្ញា ទើប Apple បង្ហាញខ្លួន iPhone 7 ។


ប្រែសម្រួល ៖ បុត្រា


Tags: Apple និង Samsung អេផល និង សាំស៊ុង